ខណ្ឌសែនសុខ ៖ ចុះប្រមូលក្មេងស្ទាវ១០នាក់នៅម្តុំមុខមន្ទីរពេទ្យ ព្រះកុសុមៈ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្ទាវ១០នាក់ដែលតែងតែប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅម្តុំមុខមន្ទីរ ពេទ្យព្រះកុសុមៈ(អតីតពេទ្យលោង្ឃ)  ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ចុះប្រមូលរួមនិងសម្ភារប្រើប្រាស់មួយចំនួន ឋិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពី វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ ។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ លោក គួក សុខហួរ អធិការរង ខណ្ឌ និងដោយមានការសំរបសំរួលពី ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលារាជធានីភ្នំពេញ ។

លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានឲ្យដឹងថា  ដោយមានបទបញ្ជារពីអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅ ចំណុចខាងលើដែលជាតំបន់ស្មុគស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្រុមក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបានចំនួន១០នាក់និងដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

គួរបញ្ជាក់ថាទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះគឺជាតំបន់ប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នាដើម្បីជាជំរកសំរាប់ប្រើប្រាស់គ្រឿងញៀនទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើកច្រើនសារយ៉ាងណាក៍ដោយក៏មិនចេះ អស់ដែលហើយយើងសង្គេតឃើញថាក្នុងខែនេះកំលាំងគណៈបញ្ជាការឯកភាពខណ្ឌសែន សុខបានចុះបង្ក្រាបជាប់ៗតែម្តង។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ ដោយ ៖ តុងសីហា

...

12-6-2016-28

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print