ខ្សែបម្រើស្លាប Yannick Bolasie របស់ក្លិបEvertonរងរបួសត្រូវសម្រាករហូតចប់រដូវកាល

ចែករំលែក៖

ក្លិបបាល់ទាត់ Everton បានប្រកាស ថាខ្សែបម្រើស្លាប Yannick Bolasie ដែល រងរបួសពេលប៉ះក្រុមបិសាចក្រហម Manchester United នឹងត្រូវវះកាត់ជង្គង់ហើយសម្រាករហូតដល់ចប់រដូវកាល ។

កីឡាករអន្តរជាតិកុងហ្គោវ័យ២៧ឆ្នាំរូបនេះបានរងរបួសនៅនាទីទី៦៨ពេលក្រុម របស់ពួកគេប្រកួតស្មើក្រុម Manchester United ដោយលទ្ធផល 1-1 នៅក្នុងទឹកដី Goodison របស់ពួកគេ ។

Yannick Bolasieបានផ្លាស់ចេញពីក្រុមCrystal Palace មកកាន់ក្លិប Evertonក្នុង តម្លៃ២៥លានផោន ហើយជាប់ជម្រើសដំបូងរហូតរបស់គ្រូបង្វឹក Ronald Koeman។

របួសនេះក៏នឹងធ្វើឲ្យ Yannick Bolasie អវត្តមានក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations ដែលនឹងចាប់ផ្តើមនៅក្នុងប្រទេសហ្គាបង់នាខែក្រោយផងដែរ ៕

yannick-2 yannick-4 yannick-1 yannick-3 yannick-5

...

 ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print