ក្រុម Nice បន្តទម្រង់លេងល្អរបស់ខ្លួនដោយបានយកឈ្នះលើក្រុម Toulouse 3-0 កាលពីថ្ងៃអាទិត្យនៅបារាំង League 1 ហើយបានឈរនៅកំពូលតារាង។
កីឡាករ Alassane Plea និង Younes Belhanda រកបានម្នាក់មួយគ្រាប់នៅតង់ទី ១ហើយកីឡាករ Jean Michael Seri របស់កូដឌីវ័ររកបានមួយគ្រាប់ទៀតនៅនាទី៦៥ហើយរក្សា៣គ្រាប់នេះរហូតដល់ចប់ការប្រកួត។
ខ្សែការពារសញ្ជាតិប្រេស៊ីល Dante ដែលជាប្រធានក្រុម Nice បាននិយាយថា ជ័យជម្នះនេះពិតជាលើកទឹកចិត្តក្រុមរបស់គាត់ខ្លាំងណាស់មុនប៉ះក្រុមជើងខ្លាំង Paris Saint-Germain នៅចុងសប្តាហ៍ក្រោយ។ ក្រុម Nice កំពុងមាន៣៩ពិន្ទុលើសក្រុម លេខ២ Monaco ចំនួន៣ពិន្ទុនិងក្រុមលេខ ៣Paris ចំនួន៤ពិន្ទុ ។
កីឡាករ Dante បានថ្លែងថា “ពួកយើងនឹងទៅប្រកួតជាមួយនឹងក្រុមParis Saint-Germain ដោយទំនុកចិត្តបំផុតដោយពួក យើងកំពុងតែនាំមុខពួកគេ៤ពិន្ទុ។បើទោះបីជាពួកគេចាញ់ក្រុម Montpellier 3-0 ក៏ដោយក៏ពួកគេនៅតែជាក្រុមខ្លាំងមួយដែលយើងត្រូវត្រៀមលក្ខណៈឲ្យបានល្អបំផុត”៕
ដោយ៖ ដេវីត