មនុស្ស៦នាក់ជាប់សង្ស័យក្រុមចោរប្លន់និងគាស់ផ្ទះលួចយកម៉ូតូត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនពីបទសង្ស័យថា ជាក្រុមចោរលួចប្លន់និងលួចគាស់ផ្ទះ បន្ទាប់ពីចុះធ្វើរដ្ឋបាលឆែកឆេរតាមផ្ទះជួលនានា ហើយបានប្រទះឃើញពួកគេមានបន្សល់ទុកនូវស្លាកលេខម៉ូតូចំនួន៥បន្ទះ ម៉ូតូ៦គ្រឿងនិងសម្ភារល្មើសជាច្រើនទៀត គ្មានឯកសារសម្គាល់ត្រឹមត្រូវ។

ប្រតិបត្តិការនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្រី្តនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថាការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៦នាក់នោះធ្វើឡើងខណៈដែលសមត្ថកិច្ចបានចុះប្រតិបត្តិការដឹកធ្វើរដ្ឋបាលឆែកឆេរតាមផ្ទះជួលនានា ក្នុងសង្កាត់ភ្នំពេញថ្មីដើម្បីភូមិសង្កាត់មានសុវត្ថិភាពជូនប្រជាជនហើយក្នុងឃាត់ខ្លួនជនទាំង៦នាក់នោះ ជំហានដំបូងសមត្ថកិច្ចបានឃាត់បក្ខពួករបស់គេចំនួន៤នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី បន្ទាប់ពីរកឃើញស្លាកលេខម៉ូតូចំនួន៥បន្ទះ និងម៉ូតូចំនួន៣គ្រឿងដែលគ្មានឯកសារសម្គាល់ច្បាស់លាស់ ជាដើមចម នាំឲ្យឈានទៅដល់តាមចាប់បក្ខពួកផ្សេងទៀតដែលពាក់ព័ន្ធយកទៅសួរនាំស្រាវជ្រាវបន្ត។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពេលសាកសួររកហេតុផលជនសង្ស័យទាំង៤ នាក់រួចមក  សមត្ថកិច្ចបានឈានទៅតាមស្រាវជ្រាវចាប់ខ្លួនបក្ខពួករបស់គេចំនួន២នាក់បន្ថែមទៀត ដែលក្រុមជនសង្ស័យទាំង៦នាក់ខាងលើនោះ មានឈ្មោះ ១-អ៊ី ពៅ

ភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ  ២-ឈ្មោះនៅ ច្រឹក ភេទស្រីអាយុ៤៨ឆ្នាំ ៣-ឈ្មោះនី  ស្រីម៉ាច ភេទស្រីអាយុ២៩ឆ្នាំ ។ ៤-ឈ្មោះអប សាមឹ ភេទប្រុស អាយុ២៨ឆ្នាំ ។ ជនទាំង៤នាក់អ្នកខ្លះលក់នំបញ្ចុក អ្នកខ្លះធ្វើការរោងចក្រ និងមានស្រុកកំណើតនៅភូមិម្រោម ស្រុកអង្គរជ័យខេត្តកំពត  ។ ទី៥ -ឈ្មោះ ហុង ប្រុស ភេទប្រុសអាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិទ្រា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និង៦-ឈ្មោះ វណ្ណ អឿន ភេទប្រុស អាយុ៤៩ឆ្នាំ ។

ក្នុងករណីនេះបានសម្រេចឃុំខ្លួនពួកគេជាបណ្តោះអាសន្ននិងត្រៀមបញ្ជូនទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោសទណ្ឌ ពាក់ព័ន្ធទៅនឹងវត្ថុតាងដែលរឹបអូសបានដែលសង្ស័យថា ពួកគេជាក្រុមប្រព្រឹត្តអំពើចោរកម្មផ្សេងៗ មានវត្ថុតាងដូចជា ស្លាកលេខម៉ូតូ៥បន្ទះ ម៉ូតូ៦គ្រឿងនិងសម្ភារល្មើសមួយចំនួនធំដែលគ្មានឯកសារសម្គាល់ត្រឹមត្រូវយកមកបង្ហាញសមត្ថកិច្ច៕

12-9-2016-42tongsey1tongsey2tongseytongsey3

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print