ដឹងពីមូលហេតុភ្លើងឆាបឆេះផ្ទះ៣ល្វែងជាប់គ្នានៅបុរីសន្តិភាព២ហើយ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងបុរីសន្តិភាព២មុននេះ គឺផ្តើមឡើងដោយសារមានបុរសញៀនថ្នាំម្នាក់ប្រមូលខោអាវដុតបង្កទៅជាអណ្តាតភ្លើងឆេះរាលដាលដល់ផ្ទះជាប់គ្នា កាលពីវេលាម៉ោង៦ និង១០នាទីល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា អគ្គីភ័យនេះគឺផ្តើមឡើងដោយបុរស ម្នាក់ឈ្មោះធីម រស់នៅផ្ទះកណ្តាលនៃផ្ទះ៣ល្វែង បានដុតខោអាវក្នុងផ្ទះបណ្តាលឲ្យឆេះរាល ដាលដល់ផ្ទះក្បែរខាងចំនួន២ទៀត សរុប៣ល្វែង។

ការបាញ់ទឹកពន្លត់អគ្គិភ័យនេះគឺសមត្ថកិច្ចប្រើឡានទឹកចំនួន២គ្រឿងមកពីអង្គភាព៧១១ កងពលតូចលេខ៧០ និងរថយន្តរបស់សាលាខណ្ឌពោធិ៍សែនជ័យ១គ្រឿង ឯទំហំនៃការខូច ខាតតិចតួច ។ អគ្គីភ័យនេះបានរលត់ទៅវិញនៅម៉ោង៦និង៥០នាទីបន្ទាប់ ៕ វិដុល

...

12-9-2016-1 12-9-2016-6 12-9-2016-7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print