ចាប់ជនសង្ស័យម្នាក់ពីបទលួចទ្រព្យសម្បតិ្តប្រជាពលរដ្ឋយ៉ាងសកម្មបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទចោរកម្មលួចលុយ និងទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋប្រចាំភូមិយ៉ាងសកម្មនៅក្រុងបានលុង។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះដោយមានពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ ឈ្មោះខន ផារ៉ា អាយុ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរលក់គ្រឿងទេស មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានសហការជាមួយកម្លាំងប៉ុស្តិ៍ឡាបានសៀក បានចុះទៅដល់កន្លែងកើតហេតុ បានស្រាវជ្រាវតាមដានតម្រុយដែលបន្សល់ទុកនៅកន្លែងកើតហេតុទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះហេង ពៅ ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដែលមានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

លោកវរៈសេនីយ៍ឯក មាស ពៅបូរ៉ា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា ការចុះឃាត់ខ្លួនជនសង្ស័យខាងលើដោយមានពាក្យបណ្តឹងពីលោកស្រីខន ផារ៉ា នោះថានៅវេលាម៉ោង១២យប់រំលងអាធ្រាតនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ មានចោរចូលលួចគាស់ផ្ទះរបស់គាត់តាមបង្អួច ខណៈកំពុងសំរាកលង់លក់ លុះភ្ញាក់ឡើងក៏ឃើញបង្អួចរបស់គាត់របើក ពេលនោះគាត់ក៏បានឆោឡោឡើងរកទូរស័ព្ទដៃ ប៉ុន្តែចោរលួចបាត់ទៅហើយព្រមទាំងលួចលុយរបស់គាត់អស់ចំនួន៤០ម៉ឺនរៀលទៀតផង។

លោកបានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះនៅចំណុចផ្ទះរបស់ជនសង្ស័យតែម្តងស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង នៅព្រឹកថ្ងៃទី៩ ខែធ្នូ ម្សិលមិញនេះដកហូតបាននូវវត្ថុតាងទូរស័ព្ទដៃម៉ាកសាំសុង១ស៊េរី ណូតធូ ១គ្រឿង និងប្រាក់ចំនួន៤០ម៉ឺនរៀល ។

លោកបន្តទៀតថា ជនសង្ស័យខាងលើជាចោរលួចជាច្រើនដងមកហើយ ប៉ុន្តែជនសង្ស័យខាងលើនេះមិនបានជាប់ពន្ធធនាគារយូរទេ ដោយសារមានអ្នកធនា។ ប៉ុន្តែជនសង្ស័យម្នាក់នេះលួចជាច្រើនដងមកហើយនេះជាលើកទី៣ មិនអាចអនុគ្រោះត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្តដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នេះ ៕  វុទ្ធឦសាន

12-10-2016-14

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print