លោកម៉ក់ ពេជ្ជរិទ្ធ ធានាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល : ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់អាជ្ញាធរនិងក្រុមការងារ ចុះជួយមូលដ្ឋាន បើបងប្អូនមានបញ្ហាអ្វីនៅក្នុងគ្រួសារសូមនិយាយអោយត្រងទៅត្រងមក.. កុំខ្លាចរអែងអី…ដើម្បីអោយក្រុមការងាររបស់គណបក្សប្រជាជនបានដឹងនិងដោះស្រាយជូន បងប្អូនប្រជាពលរដ្ឋ…! នេះជាប្រសាសន៍លើកឡើងរបស់លោកម៉ក់ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋា ភិបានទទួលបន្ទុកប្រធានអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារចុះជួយឃុំភូមិ ធំ និង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល នៅគ្រាដែលលោកដឹកនាំក្រុមការងារចុះ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៨០០នាក់កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ទី១០  ខែធ្នូ  ឆ្នាំ២០១៦ នៅភូមិធំ  ឃុំភូមិធំ  ស្រុកកៀនស្វាយ ។

ក្នុងពិធីជួបសំណេះសំណាលថ្ងៃចុងសប្តាហ៍នេះដែរលោកម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារបានបញ្ជាក់ដោយភាពទទួលខុសត្រូវជាមួយប្រជាពលរដ្ឋដូច្នេះថា ក្រុមការងារចុះមកជួបជាមួយបងប្អូននៅពេលនេះគឺជាកូនចៅរបស់ទេវតាអោយមកបំរើប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋគ្រប់បញ្ហាដែលកើតមានឡើងនៅក្នុងគ្រួសារក៍ជានៅក្នុងមូលដ្ឋាន…អ្វីដែលជួបការលំបាកនៅក្នុងគ្រួសារនិងសំណូមពរយ៉ាងណានោះ.. សូមនិយាយអោយត្រង់ៗមក.. ដើម្បីអោយក្រុមការងាររកវិធីដោះស្រាយជូនទៅតាមសំណូមពរ ..សូមកុំខ្លាចរអែងអី…តែសូមសូមបងប្អូនត្រូវគិតថាមានតែក្រុមការងាររបស់គណបក្សប្រជាជនប៉ុណ្ណោះដែលនៅជិតប្រជាពលរដ្ឋ  បំរើប្រជាពលរដ្ឋ  ដោះស្រាយសំណូមពរជូនប្រជាប្រជាពលរដ្ឋ ។

លោកប្រធានក្រុមការងារបានបន្តថា  អនុវត្តតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុងនិងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែផ្តាំផ្ញើដល់ក្រុមការងាត្រូវចុះតាមមូលដ្ឋានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋមិនអោយប្រជាពលរដ្ឋណាម្នាក់អត់អង្ករច្រកឆ្នាំនោះឡើយ…ប្រសាសន៍ផ្តាំផ្ញើក្នុងភាពទទួលខុសត្រូវជាមួយប្រជាពលរដ្ឋនេះ  ត្រូវបានក្រុមការងារចុះតាមមូលដ្ឋានអនុវត្តជាប្រចាំ ។ អ្វីដែលសំខាន់សូមលោកមេភូមិ-មេឃុំដែលជាសេនាធិការអោយក្រុមការងារចុះជួយមូលដ្ឋាន ត្រូវចុះជាប់ជាប្រចាំក្តាប់ពត៍មានអោយបានហើយរាយការណ៍ពីតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋមកក្រុមការងារដើម្បីដោះស្រាយជូនពួកគាត់ ។

ជាមួយនិងសំណូមពរជាច្រើនដូចជាខ្វះខាតថវិការក្នុងការព្យាបាល , ខ្វះមធ្យោបាយជិះទៅសាលា , ខ្វះថវិការសម្រាប់ទិញសម្ភារៈជួសជុលផ្ទះ , ត្រូវបានលោកប្រធានក្រុមការងារដោះស្រាយជូនភ្លាម់ៗ និងផ្តល់អំណោយជាមីក្នុង១គ្រួសារៗ ចំនួន១កេះ ចំពោះស្ត្រីដែលឆ្លងទន្លេទទួលបានថវិការ២០ម៉ឺនរៀលគ្រប់ក្រុមគ្រួសារទាំងអស់ ៕

12-10-2016-29 12-10-2016-33 12-10-2016-32 12-10-2016-30

...

ដោយ ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print