ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូថៅកែចាប់ប្រគល់អោយសមត្ថកិច្ច ក្រោយពីរូបគេបាន ខ្ចីម៉ូតូ សណ្តោងរ៉ឺម៉កយកទៅបញ្ចាំហើយគេចខ្លួនបាន៦ថ្ងៃ ។ ការឃាត់ខ្លួនេះបានធ្វើកាលពីម៉ោង៩ព្រឹកថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៩២៨ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសថ្ស័យខាងលើមានឈ្មោះ អឿន ធី ហៅតឿ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរដើរទិញ អេតចាយ ស្នាក់នៅផ្ទះជាមួយថៅកែភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិត្រពាំងគងឃុំត្រពាំងគងស្រុកបាទីខេត្តតាកែវ។
តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ផុន ឆវី ភេទស្រីអាយុ៣០ឆ្នាំ មុខរបរថៅកែអេតចាយ មានទីលំ
នៅផ្ទះជួលផ្លូវលេខ១៩២៨ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានអោយដឹងថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៦គាត់បានទទួលអោយជនសង្ស័យមកធ្វើការនិងស្នាក់នៅជាមួយដោយអោយបើកម៉ូតូសណ្តោងរឺម៉កដើរទិញអេតចាយដោយអោយប្រាក់ខែនិងអោយបាយហូបត្រឹមត្រូវលុះដល់ថ្ងៃទី៤ខែធ្នូឆ្នាំ២០១៦នៅពេលព្រឹកជនសង្ស័យបានខ្ចីម៉ូតូសណ្តោងរឺម៉កម៉ូតូម៉ាកសង់កូរ៉េថាជិះទៅកាត់សក់ហើយក៍ទៅបាត់រហូតរហូតមកដល់ព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០១៦រូបគាត់និងប្តីបានឃើញជនសង្ស័យកំពង់ដើរតាមផ្លូវ១៩២៨ស្ថិតក្នុងភូមិបាយាបក៍ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរ ។
តាមចម្លើយជនសង្ស័យ (ជនជាប់ចោទ) បានសារភាពប្រាប់ប៉ូលិសថា ខ្លួនពិតជាបានខ្ចីយកម៉ូតូ
របស់ថៅកែជិះយកទៅបញ្ចាំពិតប្រាកដមែនដោយបានតម្លៃ២០០ដុល្លាហើយខ្លួនបានយកលុយនោះទៅទិញថ្នាំញៀនជក់និងលេងល្បែងបុកប៊ីយាអស់ហើយ។
ដោយផ្អែកលើការប្រព្រឹត្តបទល្មើសជាក់ស្តែង និងគ្មានសំណងដោះដូរជាមួយជនរងគ្រោះ ទើបប៉ូលិសបានឃាត់ខ្លួនជនជាប់ចោទបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូចោទពីបទរំលោភទំនុកចិត្តឆបោកយកម៉ូតូទៅបញ្ចាំឬបង្ករអោយបាត់បង់។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនិតិវិធីនិងបញ្ចួនទៅតុលាកាចាត់ការបន្ត៕ ដោយ ៖តុង សីហា