ផលិតករកម្មវិធី Apsaras Award 2016 បកស្រាយរឿងម៉ាដូណា អត់បានពានប្រជាប្រិយ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងកំប្លែងលោក ពៅ ស៊ូរ៉ែន ហៅម៉ាដូណា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្រោយពីតារារូបនេះបានបង្ហាញអារម្មណ៍កើតទុក្ខមិនសុខចិត្តនិងបង្ហោះវីដេអូព្រោះតែមិនទទួលបានពានប្រជាប្រិយភាពពីកម្មវិធី Apsaras Award 2016។ ទោះជាយ៉ាងណាផលិតករកម្មវិធីនេះបានបញ្ជាក់ថា ការលើកឡើងរបស់ម៉ាដូណា គឺជាការយល់ខុស។

កម្មវិធីប្រកួតប្រជែងសមត្ថភាពសិល្បៈគ្រប់ទម្រង់ Apsaras Award 2016 រដូលកាលទីបីរបស់ទូរទស្សន៍អប្សរាបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៦នាសាលសនិ្នសីទចតុមុខដោយមានតារាល្បីៗ ឈ្មោះទាំង២០រូបត្រូវចូលរួមប្រកួត។

ក្នុងនោះសិល្បករត្រូវឆ្លងកាត់ការប្រឡងប្រភេទវិញ្ញាសាទម្រង់សិល្បៈគ្រប់ទម្រង់មានដូចជា យីកេ ល្ខោនបាសាក់ អាយ៉ៃ ការសម្តែងសាច់រឿង ចម្រៀងសម័យ សៀក ព្រមទាំងវិញ្ញាសាជាច្រើនទៀតផងដែរ ។ សិល្បករគ្រប់រូបសុទ្ធតែទទួលបានពានម្នាក់មួយលើកលែងតែអ្នកខ្លះទទួលបានពានរង្វាន់ដល់ទៅ២ដែលពានរង្វាន់ពិសេសគឺពាន Super star គឺជាពានរង្វាន់ដែលសិល្បករអាចសម្តែងបានគ្រប់ទម្រង់ និងពានប្រជាប្រិយភាព។ ម៉ាដូណា ដែលបានចូលប្រឡងក្នុងកម្មវិធីខាងលើបានទទួលពានពានរង្វាន់មនោសញ្ចេតនា កំប្លែងនិងកាចបានល្អ តែប៉ុណ្ណោះខណៈដែលពានប្រជាប្រិយភាពដែលលោកប្រាថ្នាចង់បានមិនទទួលបានដូចបំណងដែលធ្វើឲ្យលោកកើតទុក្ខមិនសុខចិត្តរហូតយំ ស្រែក និងរិះគន់កម្មវិធីខាងលើថា ជាកម្មវិធីអែបអប បក្ខពួកនិយម និងអយុត្តិធម៌សម្រាប់រូបលោក។ ក្នុងខ្សែវីដេអូខ្លីដែលម៉ាដូណាបានបង្ហោះក៏ប្រកាសមិនបន្តឡើងឆាកកម្មវិធីនានារបស់ស្ថានីយទូរទស្សន៍អប្សរានោះទេ ខណៈដែលពានប្រជាប្រិយភាពនៃកម្មវិធីត្រូវបានប្រគល់ជូនដល់កញ្ញា លី ច័ន្ទសីហា និងលោកដែន កក្កដា។

ឆ្លើយតបការរិះគន់ និងកើតទុកមិនសុខចិត្តរបស់តារាសម្តែង និងកំប្លែងរូបនេះលោក ហ្វៃ សំអាង បានបញ្ជាក់ថា ការលើកឡើងរបស់លោក ម៉ាដូណាគឺជារឿងមិនពិត។ លោកបញ្ជាក់ថា តាមគោលការណ៍ដាក់ពិន្ទុនិងសម្រេចឲ្យអ្នកណាម្នាក់ទទួលពានគឺមានលក្ខខណ្ឌផ្សេងពីគ្នា។ លោកពន្យល់ថា ពាននានាទាំងអស់ទទួលបានត្រូវឆ្លងកាត់ការដាក់ពិន្ទុនិងសម្រេចពីគណៈកម្មការដែលសុទ្ធសឹងតែជាវីរៈសិល្បករ ទាំងពីពានសម្តែង គោរពពេលវេលាជាដើម លើកលែងតែពានប្រជាប្រិយភាពដែលត្រូវឆ្លងកាត់ការបោះឆ្នោតតាមរយៈការផ្ញើសាគាំទ្រពីមហាជន។ លោកបន្តថា ការផ្ញើសារគឺធ្វើឡើងដោយក្រុមហ៊ុនទូរស័ព្ទMetfone  ហើយសារដែលមហាជនផ្ញើមកគឺក្រុមហ៊ុនជាអ្នកគ្រប់គ្រង។ លោកបញ្ជាក់ដែរថា ប្រសិនបើលោកម៉ាដូណាគិតថាកម្មវិធីនេះអយុត្តិធម៌សម្រាប់រូបលោក នោះគឺអាចសុំការបញ្ជាក់ទិន្នន័យពីខាងក្រុមហ៊ុននោះបាន។ លោកបញ្ជាក់ដែរថា ការមិនបង្ហាញពីចំនួនសារដែលបោះឆ្នោតជាសារធារណៈព្រោះតែបារម្ភថាសិល្បករមួយចំនួននឹងអាក់អន់ស្រពោនចិត្តព្រោះតែសារដែលមហាជនផ្ញើមកមានចំនួនតិចនោះ។ លោកថា ម៉ាដូណា ទទួលបានពាន សម្តែង កំប្លែង កំប្លែង និងកាចបានល្អ ប៉ុន្តែទម្រង់នៃការសម្តែងផ្នែកមួយចំនួនមានការខ្វះចន្លោះទើបគណៈកម្មការមិនផ្តល់ពានតារាដែលអាចសម្តែងគ្រប់ទម្រង់បាន។ លោកបន្តថា ម៉ាដូណាកំពុងតែមោទនភាពជ្រុលនឹងខ្លួនឯង ហើយលោកក៏មិនចង់បន្តពង្រីកបញ្ហានេះឲ្យកាន់តែវែងឆ្ងាយទេគឺលោកស្នើឲ្យលោកម៉ាដូណាពិនិត្យកម្មវិធីប្រកួតប្រជែងមួយចំនួនកន្លងមកដូចជាកម្មវិធីI Am A Singer Cambodia ជាដើម ដែលប្រមូលផ្តុំដោយតារាចម្រៀងដែលមានប្រជាប្រិយភាព និងសមត្ថភាពប៉ុន្តែពានរង្វាន់បានទៅលើលោក ដួង វីរៈសិទ្ធិ ដែលជាតារាចម្រៀងថ្មី គឺតាមរយៈការផ្ញើសារនេះឯង។ លោករំពឹងដែរថា ការប្រតិកម្មនេះនឹងបញ្ចប់ដោយសន្តិវិធី៕

img_8775 img_8782 img_8780 img_8804 img_9003 img_9022 img_8628 img_8559 img_8562 img_8563

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print