ស្រុកបកែវជនសង្ស័យប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូថ្នាំញៀន

ចែករំលែក៖

ខេត្តរតនគិរី៖ នៅម៉ោង០៤នឹង១៥នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្បែរផ្ទះឈ្មោះសុខសំអូន ស្ថិតនៅភូមិ១ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបកែវ ធ្វើការឃាត់ខ្លួនពីបទជួញដូថ្នាំញៀន
នគរបាលស្រុកបកែវបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៣នាក់ខាងលើមាន ទី១-ឈ្មោះ ទេព ចិន ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាលវរ:៦២៣ ទី២- ឈ្មោះ សុខ សំអូន ភេទប្រុស អាយុ២៤ ឆ្នាំជនជាតិខ្មែរមុខរបរធ្វើចំការ ទី៣- ឈ្មោះ ភ័ណ្ឌ ធីណា ភេទស្រី អាយុ៣៤ ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ(មានថ្នាំញៀនជាប់នឹងខ្លួន) ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតមាន ម្សៅក្រាមពណ៌សរថ្លាសង្ស័យគ្រឿងញៀន ចំនួន០១ថង់ធំ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីទាំង៣នាក់ទៅសាលាដំបូង ៕  អ៊ុចសាវុទ្ធ

img_6179 img_6180 img_6181 img_6182

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print