​ខេត្តស្ទឹងត្រែង​៖ បង្ក្រាប​ស្រ្តីជួញដូរគ្រឿងញៀន​២នាក់ ដកហូតថ្នាំ​ជិតកន្លះគីឡូក្រាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿនញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរ គ្រឿងចំនួន២នាក់ ព្រមទាំងដកហូតថ្នាំញៀនជិតកន្លះគីឡូក្រាម ហើយយកមកបង្ហាញជាសាធារណ: នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ មុនបញ្ជូនឡើងតុលាការ ដើម្បីបន្តការសួរនាំទៀត។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានបញ្ជាក់ថា ការចុះបង្ក្រាបករណីគ្រឿងញៀន ខាងលើនេះ បានធ្វើឡើង នៅរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នភចំណុចផ្លូវបំបែកចំការតាហ៊ៅ ភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រីស្នងការ បានឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងនគរបាលរបស់លោក បានដកហូតបានវត្ថុតាងរួមមានថ្នាំញៀន ប្រភេទម្សៅមេតំហ្វេតាមីន មួយកញ្ចប់ធំដែលមានទម្ងន់ស្មើរនិង៤៨០០ក្រាមទូរសព្ទ័២គ្រឿង និងជញ្ជីងថ្លឹង១គ្រឿងផងដែរ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានបញ្ជាក់ទៀតថា ជនសង្ស័យទី១ឈ្មោះ អន ដាវី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែង និងទី២ឈ្មោះ ចាន់ សារឿន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅ ភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែង។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនមកដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំបន្ថែមព្រមទាំងកសាងសំណុំរឿង បញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តស្ទឹងត្រែង ដាក់ទោសទៅតាមច្បាប់៕ សហការី

...

img_6184 img_6186 img_6187

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print