ខេត្តកណ្តាល៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកទន្លេមេគង្គក្រោមទើនៅមាត់ច្រាំងចំណុចភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចមូលដ្ឋានមិនទាន់សន្និដ្ឋានថាស្លាប់ដោយមូលហេតុអ្វីនោះឡើយ ។
លោកយឹម សុខុម នាយប៉ុស្តិ៍នគរបាលភូមិធំបានឲ្យដឹងថា សាកសពអណ្តែតទឹកទន្លេដែលប្រជាពលរដ្ឋប្រទះឃើញនេះ ប្រហែលជាហូរតាមទឹកតាំងពីរាជធានីមកម្លេះហើយអណ្តែតទៅទើនៅមាត់ច្រាំងចំណុចភូមិកោះប្រាក់ ។ សាកសពជាមនុស្សប្រុសមានអាយុប្រហែល៤០ឆ្នាំ ស្លៀកខោជើងវែងពណ៌ខ្មៅ ពាកើអាវដៃខ្លីពណ៌ខ្មៅ ខ្សែកករវ៉ាត់ពណ៌ខ្មៅ មិនទាន់ដឹងថាស្លាប់មូលហេតុអ្វីនោះឡើយរងចាំជំនាញធ្វើ កោសល្យវិច័យ ។
បើក្រុមគ្រួសារណាបាត់សមាជិកហើយមានការសង្ស័យពីភិនភាគសូមទំនាក់ទំនងជាមួយនគរបាលស្រុកកៀនស្វាយនិងទទួលបានព័ត៌មានហើយ៕
...
ដោយ៖ សណ្តោស