មកចូលរួមបុណ្យបងប្អូនផឹកសុីទាស់ពាក្យសម្តីតិចតួចត្រូវបុរសក្នុងភូមិចាក់ស្លាប់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់គ្រាន់តែមាន ទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួចបានយក កាំបិតចុងស្រួចចាក់បុរសម្នាក់ទៀតបណ្ដាលឲ្យធ្លាយចេញពោះវៀនមកក្រៅ បន្ទាប់មកបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរ ពេទ្យដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិសុមិន ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចស្គាល់ឈ្មោះ គាន ធួន អាយុ ៣៤ឆ្នាំ រស់នៅភូមិកើតហេតុ ។ ចំណែក ជនដៃដល់ឈ្មោះ ឃាល ម៉ៅ អាយុ២៥ឆ្នាំ រស់នៅភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់ សិលា ខេត្តព្រះសីហនុ ។ សមត្ថកិច្ចនគរបាលបញ្ជាក់ថា មុនពេល កើតហេតុជនរងគ្រោះបានមកចូលរួម បុណ្យបងប្អូននៅភូមិកើតហេតុ ខណៈផឹក ស្រាស្រវឹងជនរងគ្រោះកើតមានទំនាស់ ពាក្យសម្តីជាមួយជនដៃដល់តិចតួច ស្រាប់តែជនដៃដល់យកកាំបិតចុងស្រួចចាក់ជនរងគ្រោះចំពោះខាងស្តាំបណ្ដាលឲ្យធ្លាយពោះវៀនចេញមកក្រៅរួចរត់គេចខ្លួនតែ ម្តង ។

សមត្ថកិច្ចបន្ថែមថា ក្រោយពេលកើតហេតុសាច់ញាតិបានបញ្ជូនជនរងគ្រោះទៅ សង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែដោយសាររបួស ធ្ងន់ធ្ងរពេកជនរងគ្រោះបានដាច់ខ្យល់ស្លាប់ នៅក្នុងមន្ទីរពេទ្យ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ជនដៃដល់ដើម្បីយកមកផ្តន្ទាទោសតាម ច្បាប់ ៕

...

1 2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print