អាជ្ញាធរភាគខាងត្បូងប្រទេសឥណ្ឌា ស្ថិតនៅក្នុងរដ្ឋ Tamil Nadu និងរដ្ឋ Andhra Pradesh បានប្រកាសអាសន្នស្តី អំពីការវាយប្រហារដោយខ្យល់ព្យុះកម្លាំងខ្លាំងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ។
ឧតុនិយមឥណ្ឌាបានផ្សព្វផ្សាយថា ខ្យល់ ព្យុះស៊ីក្លូនវាយប្រហារនៅរសៀលថ្ងៃទី ១២ ខែធ្នូ ស្ថិតនៅក្នុងរដ្ឋចំនួន២ភាគខាងត្បូងឥណ្ឌា។ ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងផ្នែកខ្លះៗជិតទីក្រុង Chennai ។
សាលារៀននិងមហាវិទ្យាល័យនានានៅ ក្នុងរដ្ឋ Tamil Nadu ត្រូវបិទជាបណ្តោះ អាសន្ន ខណៈដែលក្រុមជួយសង្គ្រោះត្រូវដាក់ប្រចាំការនៅទីតាំងរងការវាយប្រហារពីខ្យល់ព្យុះនោះ។ ក្រុមអ្នកនេសាទនៅតំបន់ ខាងលើមិនត្រូវបានអនុញ្ញាតឲ្យចេញកប៉ាល់ ទៅនេសាទឡើយ ។
ការិយាល័យឧតុនិយមឥណ្ឌាបានជូនព័ត៌មានថា ខ្យល់ព្យុះស៊ីក្លូន Vardah ភាយ ចេញមកពីឈូងសមុទ្របេនហ្គាល់នោះ នឹងធ្លាក់មកដល់ដល់ទីក្រុង Chennail ក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងនៅតំបន់ Chennail រីឯតំបន់ឈូងសមុទ្រក៏ត្រូវរំពឹងថា ភ្លៀងធ្លាក់កាន់តែខ្លាំងផងដែរ។
ខ្យល់ព្យុះស៊ីក្លូនបានវាយប្រហារម្តងទៀត ខណៈមិនទាន់រំលងបាន១ឆ្នាំផង នោះ។ កាលពី១ឆ្នាំមុនខ្យល់ព្យុះបានវាយប្រហារទីប្រជុំជន Chennail បណ្តាលឲ្យ ស្លាប់មនុស្ស៧០នាក់ និងបង្កឲ្យទឹកជំនន់ បំផ្លិចបំផ្លាញលំនៅឋានពលរដ្ឋទ្រព្យសម្បត្តិ យ៉ាងច្រើនក្រាស់ក្រែល។
កងទាហានជើងទឹកឥណ្ឌាប្រកាសថា ខ្លួនត្រៀមរួចហើយក្នុងការជួយសង្គ្រោះ ពលរដ្ឋដោយពេលនេះបាននិងកំពុងត្រៀម នាវារួចហើយ។
កាលពីខែធ្នូ ឆ្នាំ២០១១ មនុស្សជាង ៣០នាក់បានបាត់បង់ជីវិត និងផ្ទះជាច្រើន ខ្នងរងការខូចខាតក្រោយខ្យល់ព្យុះមួយវាយ ប្រហារនៅទីក្រុង Pondicherry ។ កាល ពីខែឧសភា ឆ្នាំ២០១០ មនុស្សយ៉ាងតិច ២៣នាក់បាត់បង់ជីវិតដោយរងការវាយ ប្រហារពីខ្យល់ព្យុះកម្លាំងខ្លាំងនៅរដ្ឋ Andhra Pradesh ៕
ប្រែសម្រួល៖ ម៉ែវ សាធី