រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបុរសម្នាក់រយះភ្លៅចេញឆ្អឺងញាក់សាច់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់រងរបួសរយះសាច់ភ្លៅចេញឆ្អឹងគួរអោយញាក់សាច់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបញ្រាស់គ្នាពេញទំហឹងរួចបើករត់បាត់ស្រមោល។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៦នាទីនៅលើផ្លូវជាតិលេខ១ចន្លោះគីឡូមែត្រលេខ១៥៩ទៅ១៦០ស្ថិតនៅភូមិនៅភូមិព្រៃផ្តៅសង្កាត់ច្រកម្ទេក្រុងបាវិតខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលចរាចរណ៏ក្រុងបាវិតបានអោយដឹងថាបុរសដែលរងរបួសមានឈ្មោះភឿងភក្រាអាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅភូមិពោធិថ្មីឃុំស្វាយតាយានស្រុកកំពង់រោទ៏ខណះជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៏ខ្មៅពាក់ស្លាកលេខស្វាយរៀង១I៧៧៩៨ខូចខាតយ៉ាងដំណំ។រីឯអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបានបើកគេចចេញភ្លាមៗទៅទិសខាងកើតបាត់ស្រមោល។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានបើកម៉ូតូមួយគ្រឿងដោយធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ពីលិចមកកើតខណះនោះស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរបញ្រាស់គ្នាក្នុងល្បឿនលឿនក៏បុកនិងម៉ូតូពេញទំហឹងបណ្ដាលអោយមនុស្សខ្ទាតអូសប្រមាណ៥ម៉ែត្រធ្វើអោយសាច់ភ្លៅជើងខាងឆ្វេងរយះចេញឆ្អឹងគួអោយញាក់សាច់។ក្រោយមកប្រជាពលរដ្ឋអ្នកធ្វើដំណើរនិងអ្នកភូមិនាំគ្នាចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាននិងដឹកជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកជីភូនិងប្រកាសតាមវិទ្យុទាក់ទងតាមឃាត់រថយន្តដែរតែចាប់បានតែខ្យល់ប៉ុណ្ណោះ ៕ យឹមសុថាន

...

1 4 5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print