ភ្នំពេញ ជនសង្ស័យម្នាក់ត្រូវពលរដ្ឋរងគ្រោះចាប់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាក្រោយពីរូបគេបានធ្វើសកម្មភាពលួកយកទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូនហ្វាយដែលម្ចាស់កំពង់សាកបញ្ចូលថ្មយកទៅបញ្ចាំព្រោះតែគ្មានលុយសងមិត្តភក្តិចំនួន៥០០០រៀល។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៦នៅបន្ទប់ជួល សង្កាត់ទឹកល្អក់១ខណ្ឌទួលគោកហើយក៍នាំខ្លួនយកមកកាន់ប៉ុស្តិ៍ទឹកថ្លាខណ្ឌសែនសុខធ្វើការសាកសួរ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ អេង រ័ត្នរ៉ាមូ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់១ខណ្ឌទួលគោក។ចំណែកជនរងគ្រោះមានឈ្មោះ អាន សែន ភេទប្រុសអាយុ២៣ឆ្នាំមុខរបរនៅផ្ទះគ្មានលេខផ្លូវលំក្រុម១១ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាចណ្ឌសែនសុខ។
ប្រភពពីដើមបណ្តឹងបានអោយដឹងថាជនសង្ស័យគឺជាអ្នកស្គាល់គ្នាជាមួយនិងជនរងគ្រោះហើយបានស្នាក់នៅក្នុងផ្ទះ៤ទៅ៥ថ្ងៃហើយលុះមកដល់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៦វេលាម៉ោងប្រហែលជា១៧និង៣០នាទីជនរងគ្រោះបានទុកទូរស័ព្ទដៃ១គ្រឿងម៉ាកអាយហ្វូនហ្វាយព័ណសនៅក្នុងផ្ទះបញ្ចូលថ្មលើតុពេលដែលជនសង្ស័យឃើញក៍លួចយកទៅបញ្ចាំនិងរត់គេចខ្លួនទៅស្នាក់ជាមួយមិត្តភក្តិនៅសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។លុះមកដល់ថ្ងៃទី១៣ខែឆ្នាំដដែលវេលាម៉ោង១និង០០នាទីទើបគាត់ដើរកឃើញនៅចំណុចខាងលើក៍ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថារូបគេពិតជាបានលួចយកទូរស័ព្ទដៃពិតប្រាកដមែនហើយយកទៅបញ្ចាំបានលុយចំនួន៥០ដុល្លា។ជនសង្ស័យបន្តទៀតថាដោយសារតែរូបគេជុំពាក់លុយមិត្តភក្តិចំនួន៥០០០រៀលហើយគេទាអោយសងវិញចំនួន៥០០០០មុឺនរៀលព្រោះតែខ្លួនគ្មានលុយសងទើបសម្រេចចិត្តលួចយកទូរស័ព្ទរបស់ជនរងគ្រោះយកទៅបញ្ចាំតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការនគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់៕ តុង សីហា