ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៦ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតិ ឲ្យលោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)ចូលក្រាបបង្គំគាល់ និងសម្ដែងការគួរសមនាព្រះបរមរាជវាំងចតុម្មុខមង្គល ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ មកកាន់ព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ញើញរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕
