​Cristiano Ronaldo ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០១៦

ចែករំលែក៖

កីឡាករ Cristiano Ronaldo ខ្សែ ប្រយុទ្ធរបស់ក្លិប Real Madrid បានឈ្នះ ពានរង្វាន់កីឡាករឆ្នើមពិភពលោកឬហៅថា Ballon d’Or ប្រចាំឆ្នាំ២០១៦ ។

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ៣១ឆ្នាំ Cristiano Ronaldo ធ្លាប់បានឈ្នះពានរង្វាន់នេះចំនួន៣ដងហើយៗឆ្នាំ២០១៦ នេះគឺជាលើកទី៤នៅក្នុងអាជីពរបស់ខ្លួន ប្រសិនបើគាត់អាចឈ្នះម្តងទៀត គាត់អាចតាមស្មើនឹងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi របស់ក្លិប Barcelona ដែលធ្លាប់ ឈ្នះ៥ដង ។

ជោគជ័យធំៗរបស់ Ronaldo ដែលធ្វើ ឲ្យគាត់ទទួលបានពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ២០១៦ គឺគាត់បានជួយក្រុម Real Madrid ឈ្នះជើងឯក Champions Leagueនិងឈ្នះជើងឯកយូរ៉ូជាមួយនឹងប្រទេស ព័រទុយហ្គាល់។

Ronaldoបានថ្លែងថា “ខ្ញុំមិនដែលធ្លាប់គិតទេថាខ្ញុំអាចឈ្នះពានរង្វាន់បាល់មាសនេះដល់ទៅ៤ដង។ ខ្ញុំមានមោទនភាពនិងសប្បាយរីករាយខ្លាំងណាស់។ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់មិត្តរួមក្រុម របស់ខ្ញុំទាំងក្នុងក្រុមជម្រើសជាតិនិងក្រុមReal Madridដែលបានជួយឲ្យខ្ញុំឈ្នះបាន ពានរង្វាន់មួយនេះ។

គួរបញ្ជាក់ថា ពានរង្វាន់ Ballon d’Orនេះត្រូវបានបោះឆ្នោតជ្រើសរើសដោយអ្នកសារព័ត៌មានចំនួន១៧៣រូបនៅលើពិភពលោក ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៦៖

1.Cristiano Ronaldoសញ្ជាតិព័រទុយហ្គាល់របស់ក្លិប Real Madrid
2.Lionel Messi សញ្ជាតិអាហ្សង់ទីន របស់ក្លិប Barcelona
3.Antoine Griezmann សញ្ជាតិបារាំង របស់ក្លិប Atletico Madrid
4.Luis Suarez សញ្ជាតិអ៊ុយរ៉ាហ្គាយ របស់ក្លិប Barcelona
5. Neymar សញ្ជាតិប្រេស៊ីលរបស់ក្លិប Barcelona
6. Gareth Bale សញ្ជាតិវេលរបស់ក្លិប Real Madrid
7.Riyad Mahrez សញ្ជាតិអាល់ ហ្ស៊េរីរបស់ក្លិប Leicester City
8.Jamie Vardy សញ្ជាតិអង់គ្លេស របស់ក្លិប Leicester City
9. Pepe សញ្ជាតិព័រទុយហ្គាល់របស់ក្លិប Real Madrid
9.Gianluigi Buffon សញ្ជាតិអុីតាលី របស់ក្លិប Juventus
11.Pierre-Emerick Aubameyang សញ្ជាតិហ្គាបុងរបស់ក្លិប Borussia Dortmund
12.Rui Patricio សញ្ជាតិព័រទុយ ហ្គាល់របស់ក្លិប Sporting Lisbon
13.Zlatan Ibrahimovic សញ្ជាតិ ស៊ុយអែតរបស់ក្លិប Manchester United
14.Arturo Vidal សញ្ជាតិឈីលី របស់ក្លិប Bayern Munich
14. Paul Pogba សញ្ជាតិបារាំងរបស់ក្លិប Manchester United
16.Robert Lewandowski សញ្ជាតិ ប៉ូឡូញរបស់ក្លិប Bayern Munich
17.Dimitri Payet សញ្ជាតិបារាំងរបស់ ក្លិប West Ham
18.Luka Modric សញ្ជាតិក្រូអាតរបស់ ក្លិប Real Madrid
19.Toni Kroos សញ្ជាតិអាល្លឺម៉ង់ របស់ក្លិប Real Madrid ៕

ronaldo-1 ronaldo-4 ronaldo-5 ronaldo-2 ronaldo-3

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print