ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នងចំណោមបក្ខពួក២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង២ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ជនជាតិបរទេសមិនបានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅក្បែរភោជនីយដ្ឋានព្រឹកស្រស់ល្ងាចស្រស់ តាមបណ្ដោយផ្លូវលេខ១៤៣កែងផ្លូវលេខ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ កង សុគងកែវឧសភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជាអ្នកបើកម៉ូតូ ។ ចំណែកជនរងគ្រោះឈ្មោះ Guilaine TOURNAN ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិបារាំង ស្នាក់ជាមួយគ្នា និងមានកូនប្រុសអាយុ២ឆ្នាំម្នាក់ ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនដោយមុនកើតគាត់បានដើរចេញពីសណ្ឋាគារ SALITA គោលបំណងដើរលេងជាមួយគ្រួសារមកពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ម៉ូតូ១គ្រឿងខ្លួនជិះម៉ូតូម៉ាក NEX ពណ៌ស អត់ពាក់ស្លាកលេខស្របទិសគ្នាមកពីក្រោយ ក៏ធ្វើសកម្មភាពឆក់កាបូបពីស្រ្តីជនជាតិបរទេស មិនបានសម្រេច តែបណ្ដោយអោយស្រ្តី និងកូនរងរបួសស្រាល ភ្លាមៗនោះ ក៏ត្រូវមានអ្នករត់ម៉ូតូឌុបបានដេញតាមពីក្រោយធ្វើអោយក្រុមជនសង្ស័យភ័យបណ្ដោយឲ្យដួលម៉ូតូក៏ត្រូវអ្នករត់ម៉ូតូដេញចាប់បានម្នាក់ ខណៈនោះ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង២ បានមកដល់ផងដែល ក៏បាននាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍បឹងកេងកង២។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោល ។
បច្ចុប្បន្នជនសង្ស័យ រួមនិងម៉ូតូត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកង២ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕
ដោយ៖ ស រស្មី