ដាច់ចិត្តចង.កសម្លាប់ខ្លួនព្រោះមានជំងឺប្រចាំកាយហើយថែមទាំងជំពាក់លុយអង្គការទៀត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានស្ត្រីវ័យចំណាស់ម្នាក់ ដាច់ចិត្តចង.កសំលាប់ខ្លួន ព្រោះតែជំពាក់លុយអង្គការប្រមាណ៥០០០ដុល្លារ ដល់ថ្ងៃកំណត់ គ្មានលុយសង ហើយថែមទាំងមានជំងឺប្រចាំកាយព្យាបាលមិនធូរស្រាលទៀត ។

ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ស្ត្រីដាច់ចិត្តចងកសម្លាប់ខ្លួន  ឈ្មោះ ផន ហឿន អាយុ៥២ឆ្នាំ មុខរបរកសិករ មានប្ដីឈ្មោះ ចិន សារ អាយុ៥១ឆ្នាំ មុខរបរកសិករ មានកូនប្រុសស្រី៦នាក់ក្នុងបន្ទុក មានទីលំនៅភូមិស្វាយអាណាត ឃុំញរស្រុកកំពង់រោទ៍។

តាមការឲ្យដឹងពីអ្នកភូមិថា ក្រុមគ្រួសារខាងលើមានជីវភាពក្រីក្រ ហើយបានខ្ចីប្រាក់ពីអង្គ ការឯកជនមួយដើម្បីដោះស្រាយជីវភាព និងមានរបរលក់ដូរបន្តិចបន្តួចផងដែរ ។ ប្រភពបន្តថា មុនថ្ងៃកើតហេតុមានខាងអង្គការបានមកយកទារលុយនិងអ្នកភូមិជាច្រើនមកដល់ផ្ទះ ខណៈស្ត្រីខាងលើបានរត់សម្ងំនៅផ្ទះបងប្អូនព្រោះមិនមានប្រាក់សងរហូតដល់វេលាយប់ទើបត្រឡប់ចូលផ្ទះវិញទាំងខ្លួនមានជំងឺប្រចាំកាយ។លុះនៅព្រឹកថ្ងៃកើតហេតុក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារប្រទះឃើញចងករសំលាប់ខ្លួននៅក្នុងបន្ទប់ទឹកបាត់ទៅហើយ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយពីអ្នកភូមិរាយការណ៏ប្រាប់ ទើបចាត់ឲ្យមន្ត្រីជំនាញចុះមក ពិនិត្យសព ដោយស្ត្រីខាងលើឃើញថាបានយកក្រមាចងកនឹងធ្នឹមផ្ទះពិតប្រាកដមែន មិនមាន អ្វីកត់សំគាល់ជារឿងឃាដកម្មនោះទេ ។

សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕  ដោយ យឹមសុថាន

...

12-15-2016-7 12-15-2016-8

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print