លោក កើត សុធា អភិបាលខេត្តប៉ៃលិនបានអញ្ជើញចែកវិញ្ញាបនប័ត្រសម្គាល់អចនវត្ថុជូនប្រជាពលរដ្ឋដល់លំនៅឋាន

ចែករំលែក៖

 ខេត្តប៉ៃលិន ៖ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចុះចែកវិញ្ញាបនប័ត្រសម្គាល់អចនវត្ថុ ដល់លំនៅឋានប្រជាពលរដ្ឋចំនួន៣ភូមិ រួមមាន ភូមិទួលនិមិ្មត ភូមិទួលល្វា និងភូមិចំការ កាហ្វេ ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦  ឯកឧត្តមកើត សុធា អភិបាលនៃគណៈអភិបាលខេត្ត លោកបានមានប្រសាសន៍ណែនាំដល់បងប្អូនដែលបានទទួលវិញ្ញាបនប័ត្រសម្គាល់អចនវត្ថុ នាពេលនេះត្រូវយកចិត្តទុក្ខដាក់ថែរក្សាឱ្យបានល្អ ព្រោះថាវាមានសារៈសំខាន់ណាស់ក្នុងការ សម្គាល់ទំហំដីរបស់គ្រួសារនិមួយៗ ច្បាស់លាស់ដែលទទួលស្គាល់ពីអាជ្ញាធរ និងមន្ទីរជំនាញ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោល នយោបាយដីធ្លី ដោយជំរុញអោយមន្ត្រីជំនាញធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅទូទាំង ប្រទេស។

ជាក់ស្តែងនៅខេត្តប៉ៃលិនរដ្ឋបាលខេត្តបានកំពុងដំណើការផ្តល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅតាមភូមិដើម្បីអោយពួកគាត់យកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង ដូចជាអាចយក ទៅដាក់បញ្ចាំនៅធានាគារ ឬមីក្រូហិរញ្ញាវត្ថុដើម្បីយកប្រាក់កម្ចីមកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង គ្រួសារឱ្យបានរីកចំរើនផងដែរ ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់លោក ហុក សុផល ប្រធានមន្ទីររៀបចំដែនដីនគ រូបនីយ៍កម្មសំណង់ និងសូរិយោដីខេត្តបានឱ្យដឹងថា ការចែកវិញ្ញាបនប័ត្រសម្គាល់អចនវត្ថុ ដីធ្លីជូនប្រជាពលរដ្ឋនាពេលនេះគឺមានចំនួន៣ភូមិ គឺភូមិទួលនិមិ្មត ចែកចំនួន ២៨៩ប័ណ្ណ ស្មើនិង១៩៥គ្រួសារ ក្នុងនោះដីលំនៅឋាន២៤៦ក្បាលដី ដីកសិកម្ម៤៣ក្បាលដី នៅភូមិទួល ល្វាចែកចំនួន២៨៩ប័ណ្ណ ស្មើនិង ២១៣គ្រួសារ ក្នុងនោះដីលំនៅដ្ឋាន ២៦០ក្បាលដី និង ដីកសិកម្មចំនួន ២៩ក្បាលដី និងភូមិចំការកាហ្វេចែកចំនួន ១៩៨ប័ណ្ណ ស្មើនិង១៣២ គ្រួសារ ក្នុងនោះដីលំនៅដ្ឋានចំនួន ១៣ក្បាលដី និងដីដីកសិកម្មចំនួន៧៥ក្បាលដី ៕ ដោយ ៖សារ៉េត

...

12-15-2016-50 12-15-2016-47 12-15-2016-49 12-15-2016-48 12-15-2016-46 12-15-2016-45

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print