លោក ឡាច ច័ន្ទសុវណ្ណ ទទួលបានខ្សែក្រវាត់ការ៉ាតេដូកិត្តិយស៨ដាន់ពីរដ្ឋមន្ត្រីក្រសួងអប់រំ

ចែករំលែក៖

ភ្នំពេញ៖ លោក ឡាច ច័ន្ទសុវណ្ណ គ្រូការ៉ាតេដូទទួលបានខ្សែក្រវាត់៨ដាន់ពីលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីតបស្នងក្នុងការខិតខំប្រឹងប្រែងដឹកនាំកីឡាការ៉ាតេដូកម្ពុជាឲ្យមានការរីកចម្រើនឈានទៅរកភាពជោគជ័យបន្ថែមទៀតលើឆាកអន្តរជាតិ ។

លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ ថា មូលហេតុដែលរូបលោកផ្តល់ជូននូវខ្សែក្រវាត់កម្រិត៨ដាន់កិត្តិយសនេះគឺដោយសារលោគ្រូ ឡាច ច័ន្ទសុវណ្ណធ្លាប់មានស្នាដៃជាច្រើនក្នុងការជួយដល់វិស័យកីឡាការ៉ាតេដូកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមក ពិសេសលោកគ្រូមានកម្រិតខ្សែក្រវាត់ចំនួន ៧ដាន់អស់រយៈពេល៧ឆ្នាំរួចមកហើយ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា លោក ឡាច ច័ន្ទសុវណ្ណ មានខ្សែក្រវាត់១ដាន់ តាំងពីឆ្នាំ១៩៧៤ និងជាអ្នកទ្រទ្រង់សហព័ន្ធការ៉ាតេតាំងពីឆ្នាំ១៩៧៩ មកម្លេ៉ះ។ លោកគ្រូនៅតែបន្តអាជីព ក្នុងវិស័យកីឡាជំនាញមួយនេះជាប់ជាប្រចាំនិងបានប្រឡងថ្នាក់ដាន់បច្ចេកទេសជាបន្តបន្ទាប់ចុងក្រោយលោកបានប្រឡងជាប់ខ្សែក្រវាត់៧ដាន់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៩កន្លង ទៅ ។

សម្រាប់កម្រិត៨ដាន់ជាដាន់កិត្តិយស ដែលគ្រូធំៗម្នាក់បានកសាងគុណសម្បត្តិពិសេសណាមួយជាប្រយោជន៍ដល់វិស័យកីឡាជាតិ។ បន្ទាប់ពីលោកគ្រូត្រូវបាន បំពាក់ខ្សែក្រវាត់ខ្មៅបច្ចេកទេសចំនួន៧ដាន់ អស់រយៈពេល៧ឆ្នាំរួចមកលោកគ្រូត្រូវបានបំពាក់ខ្សែក្រវាត់៨ដាន់កិត្តិយសដោយ បំពាក់ដោយស្ថាប័នគ្រប់គ្រងកីឡាសាមី ខ្លួនពុំមែនប្រទេសដទៃឬសហព័ន្ធកីឡា ពិភពលោកឡើយ ដោយនេះជាច្បាប់និងជាគោលការណ៍នៃសហព័ន្ធកីឡាការ៉ាតេដូពិភពលោក ។

ទន្ទឹមនឹងការបំពាក់ខ្សែក្រវាត់កិត្តិយសខាងលើនេះដែរ លោក ឡាច ច័ន្ទសុវណ្ណ បានប្តេជ្ញាចិត្តបន្តដឹកនាំ កីឡាការ៉ាតេដូកម្ពុជា ឲ្យកាន់តែមានភាពល្បីរន្ទឺឡើងក្នុងបុព្វហេតុនាំកិត្តិយសជូនជាតិមាតុភូមិទុកជាការដឹងគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំបានប្រគល់ជូននូវខ្សែក្រវាត់កិត្តិ៩យសដ៏ខ្ពស់ខ្ពស់មួយនេះ។ គ្រូការ៉ាតេដូរូបនេះបន្តថា ខ្លួននិង ប្រើប្រាស់បច្ចេកទេស និងបទពិសោធន៍របស់លោកជួយបង្ហាត់បង្រៀននិងអភិវឌ្ឍវិស័យកីឡាការ៉ាតេដូកម្ពុជាឲ្យកាន់តែរីកចម្រើនឡើង ពិសេសទិសដៅសម្រាប់ឆ្នាំ២០២៣ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។ សូមបញ្ជាក់ថា លោកគ្រូធំរូបនេះបាន កសាងមជ្ឈមណ្ឌលកីឡាប្រយុទ្ធកម្ពុជា-ជប៉ុន ដែលជាហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យ វិស័យកីឡាប្រយុទ្ធរបស់ជាតិបានយ៉ាង ប្រសើរតាំងពីឆ្នាំ២០១៣មកម្លេ៉ះ ៕

photo_2016-12-15_03-21-54

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print