មនុស្ស៤នាក់រងរបួសធ្ងន់ស្រាលដោយសារអ្នកបើករថយន្តងងុយដេក

ចែករំលែក៖

ខេត្តកណ្តាល ៖ រថយន្តមួយគ្រឿងបានក្រឡាប់នៅផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ32-33 ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាល៣នាក់ រថយន្តរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តបង្កហេតុខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាក លេខភ្នំពេញ3D-1208 ពណ៌ក្រហម  អ្នកបើកបររត់គេចខ្លួនបាត់ ធ្វើដំណើរពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរទំនងងងុយដេក ហើយផ្លូវកោងទៀត រថយន្តក៏ក្រឡាប់ បណ្ដាលឲ្យរងរបួសមនុស្ស៤នាក់ (ប្រុសទាំង៤នាក់) ធ្ងន់ម្នាក់ និងស្រាល៣នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ នង  ងន់ឡែន  ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអង្គួញដី ឃុំក្រឡា  ស្រុកកំពង់សៀមខេត្តកំពង់ចាម (ជាម្ចាស់រថយន្ត របួសធ្ងន់) ២-ឈ្មោះ ធី  ធឿន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិទួលវែង ឃុំក្រឡា ស្រុក កំពង់សៀមខេត្តកំពង់ចាម (ជាកម្មករ របួសស្រាល) ៣-ឈ្មោះ ធឿន  ថុន  ភេទប្រុស អាយុ ២១ឆ្នាំ  នៅភូមិជាមួយគ្នា(ជាកម្មកររបួសស្រាល) ៤- ឈ្មោះរឿន  ឡៃ  ភេទប្រុស អាយុ៣០ឆ្នាំ  នៅភូមិគមហា ឃុំវិហារគ៍ធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ជាកម្មកររបួសស្រាល) ។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំណែករថយន្តបង្កហេតុកំពុងស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ ៖ ស្អាងជ័យ

...

16-12-201-3 16-12-201-1 16-12-201-5 16-12-201-6 16-12-201-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print