ភ្នំពេញ ៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបន្ទាប់ពីបាន ឆែកឆេ
ពួកគេរកឃើញថ្នាំញៀន ចំនួន៣កញ្ចប់ក្នុងហោប៉ៅ ខណះពេលកំពុងជិះម៉ូតូ មកប៉ះចំគោលដៅ
សមត្ថកិច្ចកំពុងពង្រាយកម្លាំង តាមដងផ្លូវដើម្បីត្រួតពិនិត្យនិងពង្រឹងច្បាប់ចរាចរ កាលពីព្រលប់
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ។
សមត្ថកិច្ចបានអោយដឹងថា បុរសជាប់ចោទទាំង២នាក់ខាងលើ ឈ្មោះ ឃ្លី រឿន អាយុ២៦ឆ្នាំ គ្មាន
មុខរបរ ស្នាក់នៅផ្ទះជួលនៅក្នុងមូលដ្ឋាន សង្កាត់ភ្នំពេញថ្មី និងម្នាក់ទៀតឈ្មោះ សន សំអឿន
អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ។
ប៉ូលិសបានចាប់ឃុំខ្លួនពួកគេបញ្ជូនទៅតុលាការដើម្បីសម្រេចទោសទណ្ឌរបស់ពួកគេ ដែលបាន
បានប្រព្រឹត្តខុសច្បាប់ ៕ តុង សីហា
...