ក្រសួងកសិកម្មកូរ៉េខាងត្បូង បានប្រកាស កាលពីថ្ងៃទី១៦ខែធ្នូ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ខណៈដែលជម្ងឺផ្តាសាយបក្សីបានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសនេះ។
សារព័ត៌មាន Yonhapរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា អាជ្ញាធរ បានផ្តល់សិទ្ធិឲ្យធ្វើការបិទ ផ្អាកដំណើរការកសិដ្ឋានមួយចំនួន ឬកន្លែងចិញ្ចឹមបក្សី បើសិនជាចាំបាច់បំផុត។ ការឆ្លងនៃជំងឺ ត្រូវបានរកឃើញ ជំងឺផ្តាសាយ H5N6 ជាប្រភេទវីរុសថ្មីមួយ ដែលបានរកឃើញនៅក្នុង ប្រទេសនេះ ដែលជាមេរោគឆ្លងរាលដាល យ៉ាងឆាប់រហ័ស ដោយមិនធ្លាប់កើតមានឡើង ពីមុននោះទេ។
ក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ បានឲ្យដឹងថា រដ្ឋាភិបាលបានបំបែកជាក្រុមមួយ ដោយបានសម្រេចលើការប្រកាស ឲ្យឃ្លាំមើលអំពីកម្រិត ក្រោយពី “ឲ្យមានការប្រុងប្រយ័ត្ន” ដែលក្លាយជា “គ្រោះថ្នាក់ធ្ងន់ធ្ងរ” ដោយធ្វើការងារ ឲ្យប្រយ័ត្នប្រយែងមែនទែន ទៅលើប្រព័ន្ធត្រួតពិនិត្យជំងឺ នៅក្នុងប្រទេស។
ការឆ្លងរាលដាលនៃវីរុស្សថ្មីនេះបង្ករការព្រួយបារម្ភកាន់តែខ្លាំងឡើងថែមទៀត ក្រោយពេលប្រទេសនេះប្រឈមនិងជម្ងឺឆ្លងជាច្រើននាពេលកន្លងមក ដូចជាជម្ងឺហ្សីការ ជំងឺគ្រុនផ្តាសាយបក្សីH5N1 ហើយពេលនេះមានH5N6 ក៏ស្ថិតនៅក្នុងក្រុមនៃផ្តាសាយបក្សីផងដែរ៕
កូរ៉េខាងត្បូងប្រកាសអាសន្នពីការឆ្លងរាលដាលនៃ ជម្ងឺគ្រុនផ្តាសាយបក្សី
...