ហួសហេតុពេកហើយគ្រាន់តែជំពាក់ប្រាក់១០០០$ខាងអម្រឹតរឹបអូសយកដីនិងផ្ទះពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល÷មានការភ្ញាក់ផ្អើលខណះមន្ត្រីអាជ្ញាសាលាអមសាលាដំបូងខេត្តកណ្តាលដឹកនាំកំលាំងចម្រុះធ្វើការរុះរើសំណង់ផ្ទះលក់និងយកដីប្រគល់អោយម្ចាស់បំណុលដែលគេដឹងថាជាតំណាងមីក្រូហិរញ្ញវត្ថុអម្រឹត
ខណៈនោះស្រាប់តែមានមនុស្ស១ក្រុមមកអះអាងថាគាត់ជាម្ចាស់ដី ម្ចាស់ផ្ទះដែលបានឈ្នះក្តីលើកូនបំណុលតាំងពីឆ្នាំ២០០៩មកម្លេះនិងមានការចុះមកអនុវត្តន៍ដីការសម្រេចប្រគល់ដីផ្ទះនៅឆ្នាំ២០១០រួចមកហើយដែរលើទីតាំងនេះ។តែទោះបីជាមានការតវ៉ានិងបង្ហាញឯកសារយ៉ាងណាក៍ដោយការអនុវត្តសាលក្រមប្រគល់អចលន:វត្ថុនោះនៅតែប្រព្រិត្តទៅបានយ៉ាងជោគជ័យ។ ហេតុការណ៍នេះបានកើតនៅព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦ចំណុចភូមិព្រែកតារត្ន័ឃុំពោធិបានស្រុកកោះធំខេត្តកណ្តាល។កំលាំងចម្រុះ ចុះមកអនុវត្តសាលក្រមនោះដឹកនាំដោយលោក គឹម រ៉ាឌី មន្រ្តីអាជ្ញាសាលាអមសាលាដំបូងខេត្តកណ្តាល។

លោកពូ រ៉ន ជំទប់ទី១ឃុំពោធិ៍បាន បានអោយដឹងថាការចុះមកអនុវត្តសាលក្រមប្រគល់អចលន:វត្ថុអោយទៅដើមបំណ្តឹងឈ្មោះឡេង ជឿននៅភូមិកោះចាស់ ឃុំព្រែកស្តីដែលជាតំណាងមីក្រូហិរញ្ញវត្ថុអម្រឹត
(ម្ចាស់បំណុល)
ដែលបានឈ្នះក្តីលើឈ្មោះអ៊ួច ចន្ថានិងប្រពន្ធឈ្មោះសុខ ធីជាកូនបំណុលមានទីលំនៅភូមិព្រែកតារត្ន័ ក្នុងឃុំពោធិបានដែរ។
លោកបញ្ជាក់ថាពេលនោះមានមនុស្ស១ក្រុមមានតំណាងម្តណាងអោយឈ្មោះខាន់ សាវ៉េតភេទស្រីមានទីលំនៅភូមិព្រែកតាអិនក្នុងឃុំពោធិបានដែរមកអះអាងថាដីនិងផ្ទះកំពុងអនុវត្តន៍សាលក្រមនេះជាដី ផ្ទះរបស់គាត់ដែលបានឈ្នះក្តីលើកូនបំណុលឈ្មោះអ៊ូច ចន្ថានិងប្រពន្ធឈ្មោះសុខ ធីតាំងពីឆ្នាំ២០១០មកម្លេះ។លោកបន្តថាកាលក្នុងឆ្នាំ២០១០មានមន្ត្រីភូមិបាលចុះមកវាស់វែងដីនៅចំណុចទីតាំងខាងលើនេះប្រគល់ទៅអោយឈ្មោះខាន់ សាវ៉េតស្រាប់តែនៅថ្ងៃទី១៥ខែធ្នូ២០១៦នៅទីតាំងដដែលមានការចុះមកប្រគល់ផ្ទះនិងដីអោយទៅឈ្មោះឡេង ជឿន ម្នាក់ទៀតដែលកូនបំណុលតែមួយឈ្មោះអ៊ួចចន្ថានិងប្រពន្ធសុខ ធី។ លោក ខៀវ ធី តំណាងអោយឈ្មោះខាន់ សាវ៉េតបានបញ្ជាក់ប្រាប់ទៅមន្ត្រីអាជ្ញាសាលាអមសាលាដំបូងខេត្តកណ្តាលអោយដឹងថាឈ្មោះអ៊ួច ចន្ថានិងប្រពន្ធឈ្មោះសុខ ធីកាលពីថ្ងៃទី១៥កុម្ភះឆ្នាំ២០០៩បានមកខ្ចីលុយឈ្មោះខាន់សាវ៉េតចំនួន១០០០០$ដោយសន្យាសងរំលួសវិញក្នុងរយះពេល២០ខែនិងបានដាក់បញ្ចាំបណ្ណ័សំគាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីទៀតផងតែឈ្មោះនេះមិនបានសងរំលោះទេថែមទាំងគេចខ្លួនបាត់ទៀត។លោកបន្តថានៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០០៩ឈ្មោះខាន់ សាវ៉េតបានដាក់ពាក្យបណ្តឹងមកសាលាតំបូងខេត្តកណ្តាល។ក្នុងដំណាក់ការនិតិវិធីរបស់តុលាការលោក អុិន វ៉ានវិបុលចៅក្រមជំនុំជំរះកាត់ក្តីអោយឈ្មោះខាន់ សាវ៉េតឈ្នះក្តីកូនបំណុលឈ្មោះអ៊ួច ចន្ថាឈ្មោះសុខ ធីនិងប្រកាសសាលក្រមថ្ងៃទី៣ខែធ្នូឆ្នាំ២០០៩។
លោកបញ្ជាក់ទៀតថាជាបន្តបន្ទាប់លោក សុិន វីរះចៅក្រមអនុវត្តបានសម្រេចចេញដិការបង្គាប់អោយប្រគល់អចលន:វត្ថុផ្ទះទំហំ4,5×9,3mនិងដីទំហំ6,5×14mដែលជារបស់កូនបំណុលឈ្មោះអ៊ួចចន្ថានិងសុខ ធីអោយទៅឈ្មោះខាន់ សាវ៉េតដោយបង្គាប់ទៅមន្ត្រីភូមិបាលស្រុកោះធំចុះទៅអនុវត្តនិងវាស់វែងប្រគល់ជូនទៀតផងក្នុងឆ្នាំ២០១០។ស្រាប់តែនៅថ្ងៃទី១៥ធ្នូឆ្នាំ២០១៦មានការចុះមកអនុវត្តរុះផ្ទះគាត់យកដីគាត់អោយទៅឈ្មោះឡេង ជឿន ដែលគាត់មិនដែលស្គាល់មិនដែលមានទំនាស់ជាមួយគ្នាទៅវិញ។បញ្ហានេះលោកនឹងដាក់ពាក្យប្តឹងដើម្បីរកយុត្តិធម៍អោយគាត់។ដោយឡែកភាគីដែលទទួលបានដីនិងផ្ទះក្នុងពេលមន្ត្រីសាលាអាជ្ញាខេត្តកណ្តាលចុះមកអនុវត្តនៅព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦លោកឡេង ជឿន បានអោយដឹងតាមទូរសព្ទ័នាល្ងាចថ្ងៃទី១៦ធ្នូឆ្នាំ២០១៦នេះថាលោកប្តឹងឈ្មោះអ៊ួច ចន្ថានិងប្រពន្ធឈ្មោះសុខ ធីជំពាក់ទឹកប្រាក់ចំនួនជាង១០០០$ប៉ុណ្ណោះហើយក៍បានឈ្នះក្តីលើកូនបំណុល។
មហាជនដែលឃើញហេតុការនោះបានអះអាងថាហួសហេតុពេកហើយគ្រាន់តែជំពាក់ប្រាក់១០០០$ខាងមីក្រូហិរញ្ញវត្ថុអម្រឹតរឹបអូសយកដីនិងផ្ទះពលរដ្ឋយ៉ាងសាហាវបែបនេះ។
លោកគឹម រ៉ាឌីមន្ត្រីអាជ្ញាសាលាអមសាលាដំបូងខេត្តកណ្តាលដែលដឹកនាំសមត្តកិច្ចចម្រុះចុះអនុវត្តប្រគល់អចលន:វត្តុរបស់កូនបំណុលឈ្មោះអ៊ួចចន្ថា សុខ ធីអោយទៅឈ្មោះឡេង ជឿនបានអោយដឹងថាការចុះមកនេះគឺធ្វើការប្រគល់អចលន:វត្ថុតាមអំណាចដីការសម្រេចរបស់សាលាដំបូងដែលមានចៅក្រមអនុវត្តន៍លោក ផូង វណ្ណដូច្នេះលោកធ្វើទៅតាមច្បាប់ប៉ុណ្ណោះ៕ស្អាងជ័យ

...

img_6255 img_6256 img_6257 img_6258 img_6259

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print