ទីតាំងកត់កន្ទុយលេខខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតខ្មែរនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹង មានជ័យ

ចែករំលែក៖

ភ្នំពេញៈ អាជ្ញាធរសង្កាត់និងនគរបាលប៉ុស្តិ៍រដ្ឋ បាលស្ទឹងមានជ័យហាក់បីដូចជាមើលស្រាល លើបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដែលសម្តេចធ្លាប់បានដាក់ចុះនូវបទ បញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ចាត់វិធានការ ល្បែងស៊ីសងខុសច្បាប់ កន្ទុយលេខវៀតណា មដែលកំពុងជ្រកក្រោមស្លាកឆ្នោតខ្មែរ។ ដោយឡែកឆ្នោតកន្ទុយលេខខុសច្បាប់បាននឹងកំពុងកក្រើកវិញនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹឹងមានជ័ ហើយមន្ត្រីនគរបាលប៉ុសិ្តកំពុងជួយ បិទបាំងគ្រប់យ៉ាងដោយនិយាយថាគេកត់តែ ឆ្នោតខ្មែរមានច្បាប់អនុញ្ញាត។ តែតាមការពិត ការកត់ឆ្នោតខ្មែរមិនចំណេញដូចកត់កន្ទុយ លេខវៀតណាមនោះទេដែលកាត់ទឹកទុកឲ្យ អ្នកកត់កូនកញ្ច្រែងចំណេញបានច្រើន។ ហេតុ ដូច្នេះបើមិនលួចលាក់កត់កន្ទុយលេខវៀត ណាមគឺមិនអាចធ្វើទៅរួចនោះទេ។
ការកត់ឆ្នោតខ្មែរក្រុមហ៊ុនឆ្នោតខ្មែរមិនអនុញ្ញាតឲ្យកត់និងក្រដាស់រ៉ាមទ្រាប់ក្រដាស់កាគែ នោះទេ តែទីតាំងកត់កន្ទុយលេខទាំងនោះភា គច្រើនគេកត់និងក្រដាស់រាមងាយស្រួលបន្លំ និងកន្ទុយលេខខុសច្បាប់។
ទីតាំងផ្ទះលក់ទូរស័ព្ទក្រុម៩ ផ្លូវ៥C ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ។ ទីតាំងផ្ទះលក់ដូរសម្លៀកបំពាក់ វេលុយMCK ផ្ទះនេះធ្លាប់កត់កន្ទុយលេខVN ក្រោយសាលា សង្កាត់ស្ទឹងមានជ័យ ហាងកាហ្វេផ្លូវ៦២ ភូមិ មានជ័យ និងនៅក្នុងផ្សារស្ទឹងមានជ័យថ្មី៕ តាឡឹម

img_7797

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print