ខេត្តពោធិ៍សាត់៖ នារីម្នាក់បានដាច់ខ្យល់ប្រកាច់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីអតីតៈគ្រូបង្រៀនចូលនិវត្តន៍ម្នាក់ មកបន្តធ្វើគ្រូពេទ្យទាំងគ្មានសញ្ញាប្រតិ គ្មានចំណនេះដឹងបានចាក់ថ្នាំដាក់សេរ៉ូមគ្រាន់តែដកម្ជុលប្រកាច់ស្លាប់ភ្លាមៗមួយរំពិច។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្វាយយាង ឃុំ-ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឡៃ ពុទ្ធី (ហៅហ៊ុច) អាយុ ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្វាយយាង ឃុំ-ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(កន្លែងកើតហេតុ)។ ប្រភពព័ត៌មានខាងលើបន្តថាចំណែកគ្រូពេទ្យគ្មានសញ្ញាប្រតិប្រចាំត្រកូលនោះ ដែលគ្រាន់តែអតីតៈជាគ្រូបង្រៀនម្នាក់ ហើយបានចេះយល់បន្តិចបន្ទួចសោះនោះ ហានមកចាក់ថ្នាំបណ្តោងសេរ៉ូមបណ្ដាលឲ្យស្លាប់មនុស្សងាយៗនេះឈ្មោះ ត្រាន់ គឹមធាវ ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរគ្រូបង្រៀនចូលនិវត្តន៍ បច្ចុប្បន្នគ្រូពេទ្យដើរចាក់ថ្នាំតាមភូមិ ហើយបច្ចុប្បន្នរស់នៅភូមិ-ឃុំជាមួយគ្នានារីរងគ្រោះ(រត់គេចខ្លួន)។ ប្រភពដដែលបន្តទៀតថា ករណីមនុស្សឃាតដោយ(អចេតនា)នេះ កំលាំងស្ថាប័នជំនាញពាក់ព័ន្ធ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នៅឡើយ មន្រ្តីជំនាញពុំទាន់អាចសន្ថិដ្ឋានអំពីមូលហេតុបញ្ជាក់ប្រាប់បាននៅឡើយទេ។
នារីរងគ្រោះត្រូវបានអ្នកភូមិផងរបងជាមួយបង្ហើបប្រាប់ថា គាត់នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងចូលរោងការ តែជាអកុសល់ក៍ជួបគ្រោះបែបនេះ ដោយសារតែស្នាដៃគ្រូពេទ្យគ្មានសញ្ញាប្រតិម្នាក់។ ប្រភពពីអ្នកភូមិដដែលបន្តថា បញ្ហាគ្រូពេទ្យគ្មានសញ្ញាប្រតិនៅខេត្តពោធិ៍សាត់មានច្រើន ចាក់ថ្នាំបណ្តោងសេរ៉ូមបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ កើតមានដោយសារតែមន្រ្តីជំនាញធូរលុងសំឡឹងតែប្រយោជន៍ ពិសេសការមិនយកចិត្តទុកដាក់ពីប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់តែម្តង គេមិនដែលឃើញមានការយកចិត្តទុកដាក់សោះ៕ ប៉ឹមពិន