ក្រុមហ៊ុនសំស៉ីវនធ្វើផ្លូវបេតុងអោយតែរួចពីដៃ

ចែករំលែក៖

ភ្នំពេញ: ផ្លូវបេតុង១ខ្សែស្ថិតក្នងគម្រោងអភិវឌ្ឍន៍សង្កាត់ត្រូវបានក្រុមហ៊ុនសំ ស៉ីវន ដែលឈ្នះការដេញថ្លៃចាប់ផ្តើមស្ថាបនាបានប្រហែល៧០ភាគរយទៅហើយនោះ…ពេលនេះបានធ្វើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខកចិត្តយ៉ាងខ្លាំងដោយសារតែក្រុមហ៊ុនសំ ស៉ីវន ធ្វើផ្លូវគ្មានគុណភាព ធ្វើអោយតែរួចពីដៃ មិនស្របទៅតាមស្តង់ដាបច្ចេកទេសនៃសំណង់ ចំណែកមន្ត្រីជំនាញនៅសាលាខណ្ឌច្បារអំពៅក៍មិនបានយកចិត្តទុកដាក់ក្នុងការចុះត្រួតពិនិត្យការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងអោយបានដិតដល់នោះឡើុយ ។
ផ្លូវបេតុងមួយខ្សែដែលប្រជាពល រដ្ឋចាត់ទុកថា ក្រុមហ៊ុនសំស៉ីវន ធ្វើអោយតែរួចពីដៃគ្មានគុណភាពនេះមានប្រវែង233ម៉ែត្រគុណ៤ ម៉ែត្រ ស្ថិតនៅក្នុងសហគមន៍ដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
លោកស្រីនូ សំអូន ប្រធានសហគមន៍CDF ដែលតាមដានការអនុវត្តន៍គម្រោងរបស់ក្រុមហ៊ុនសំ ស៉ីវន បានប្រាប់ដូច្នេះថា ចាប់តាំងពីក្រុមហ៊ុនចាប់ផ្តើមអនុវត្តគម្រោង លោកស្រីដែលជាតំណាងអោយប្រជាពលរដ្ឋរស់នៅឪក្នុងសហគមន៍ដើមស្លែង១ បានតាមដានការស្ថាបនាផ្លូវបេតុង១ខ្សែនេះជាប្រចាំ..ឃើញថាក្រុមហ៊ុនមិនមានការកិនបង្ហាប់គ្រឹះខាងក្រោមនោះទេ គឺយកបាវច្រកដីខ្សាច់ដាក់ទប់សង្ខាងរួចហើយយកដីខ្សាច់ចាក់ធ្វើគ្រឹះផ្លូវ ។ បន្ទាប់ពីចាក់ដីខ្សាច់រួចហើយក្រុមហ៊ុនចាប់ផ្តើមចាក់បេតុងសាច់ផ្លូវតែម្តង ។ ពេលមើលឃើញពីភាពមិនប្រក្រតីក្នុងការស្ថាបនាផ្លូវបេតុងរួចមក លោកស្រីក៍បានប្រាប់អោយក្រុមហ៊ុនជួយសម្រួលកន្លែងដែលខុសបច្ចេកទេស…តែត្រូវបានក្រុមហ៊ុនមិនទទួលយកការស្នើឡើងរបស់លោកស្រីដែលជាតំណាងអោយប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះឡើយគឺនៅតែបន្តទាំងខុសបច្ចេកទេស ។ ឥឡូវនេគ្រាន់តែភ្លៀងប៉ុន្មានថ្ងៃដីខ្សាច់ដែលក្រុមហ៊ុនចាក់ធ្វើគ្រឹះផ្លូវត្រូវហូច្រោះធ្លាកចូលទៅក្នុងប្រឡាយស្ទើក្លាយទៅជារូងនាគហើយ បើមិនធ្វើរបាំងថ្មនៅអមសង្ខាងផ្លូវទេនោះ..ផ្លូវបេតុង១ខ្សែនេះនិងត្រូវបាក់ស្រុតជាមិនខាង ។ ចំពោះបញ្ហានេះលោកស្រីក៍បានរាយការណ៍មកលោកចៅសង្កាត់និងមន្ត្រីជំនាញដើីម្បីអោយចុះទៅពនិត្យហើយតែមិនទាន់ដឹងថាខាងជំនាញមានវិធានការយ៉ាងណាជាមួយក្រុមហ៊ុននោះទេ ។
ពាក់ព័ន្ធករណីនេះលោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានអោយដឹងថា ផ្លូវបេតុង១ខ្សែនេះជាគម្រោងអភិវឌ្ឍន៍របស់សង្កាត់ក្នុងនោះក្រុមហ៊ុនសំស៉ីវន ដេញបានផ្លូវបេតុង២ខ្សែនៅសង្កាត់ច្បារអំពៅទី២ក្នុងទឹកប្រាក់៩៧លានរៀល ។ ចំពោះប្រភពថវិការក្នុងការស្ថាបនាជាប្រាក់បដិភាគរបស់រាជរដ្ឋាភិបាល ដោយឡែកសង្កាត់ចាំតែទទួលយកសមិទ្ធិផលប៉ុណ្ណោះ ។
បញ្ហាក្រុមហ៊ុនស្ថាបនាផ្លូវបេតុងដោយប្រើប្រាស់ដីខ្សាច់ធ្វើគ្រឹះនិងយកបាវច្រកដីខ្សាច់ទប់ចិញ្ចើមផ្លូវនេះលោកបានរាយការណ៍ទៅមន្ត្រីជំនាញសាធារណៈការខណ្ឌរួចហើយ តែខាងជំនាញហាក់ដូចជាមិនចាប់អារម្មណ៍សោះ… ឥឡូវនេះដីខ្សាច់បានហូច្រោះស្ទើតែក្លាយទៅជារូងនាគហើយ ។ បើគ្មានការកែសម្រួលទេនោះផ្លូវបេតុង១ខ្សែនេះអាជ្ញាសង្កាត់មិនអាចទទួលយកបានឡើយ…សូមអោយខាងការិយាល័យជំនាញត្រូវពិភាក្សាជាមួយក្រុមហ៊ុនសំស៉ីវនដើម្បីជួសជុលឡើងវិញ ។ រាជរដ្ឋាភិបាលបានចំណាយថវិការរាប់លានដុល្លារដើម្បីអភិវឌ្ឍន៍មូលដ្ឋានបំរើអោយផលប្រយោជន៍ប្រជាពលរដ្ឋបែជាក្រុមហ៊ុនឆ្លៀតកេងចំណេញបច្ចេកទេសក្នុងការស្ថាបនាផ្លូវធ្វើអោយប្រជាពលរដ្ឋរិះគន់ទៅវិញ ។
លោកចៅសង្កាត់បានបន្តថា សូមអោយក្រុមហ៊ុនសំស៉ីវន ពិនិត្យឡើងវិញចំពោះការស្ថានាផ្លូវបេតុងនៅក្នុងសហគមន៍ដើមស្លែង១ ដីខ្សាច់ដែលចាក់ធ្វើគ្រឹះហូច្រោះស្ទើគ្រប់កន្លែងហើយផ្លូវនេះប្រឈមនិងការបាក់ស្រុតជាមិនខាន ។ ជាមួយគ្នានេះដែរសូមអោយមន្ត្រីជំនាញចុះពិនិត្យនិងចាត់វិធានការទៅលើក្រុមហ៊ុនសំស៉ីវន ដែលស្ថាបនាផ្លូវបេតុងមិនស្របទៅតាមលក្ខណៈបច្ចេកទេសផង…អ្នកដែលទទួលរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋគឺអាជ្ញាធរតែម្តង ៕  សណ្តោស

img_6290 img_6291 img_6292 img_6294 img_6295 img_6296

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print