ភ្នំពេញៈ ទីតាំងកត់កន្ទុយលេខនៅទល់មុខ កុងស៊ីកាប់ជ្រូក ផ្លូវវេងស្រេង ក្រុម១ ភូមិដំ ណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ហើយនៅខាងមុខដាក់ស្លាកសំអាងការ និងជុសជុលម៉ូតូគ្រាន់តែជាការបំភ័ន្តភ្នែក។
ម្ចាស់ផ្ទះពុំអាចសុំការពន្យល់បានទេ គ្រាន់តែ បានបង្ហើបថា បើគេចាប់វិញនោះគេចាប់យូរ ហើយ។ រាល់កត់មិនបានប៉ុន្មានទេក្នុង១ខែៗ បង់ឲ្យនគរបាលផង ប៉េអឹម មិនដឹងមកពីណា ខ្លះទេ រកស៊ីរាល់ថ្ងៃនេះចិញ្ចឹឹមតែប្តីគេ។
ដោយឡែកលោក ម៉ៅ សាវឿន នាយនគរ បាលប៉ុសិ្តស្ទឹងមានជ័យបាននិយាយតាមទូរ ស័ព្ទថា លោកក្តាប់បញ្ហាកន្ទុយលេខនេះ អត់ អីទេខ្ញុំនឹងកម្លាំងចុះឃ្លាំមើល។
និយាយជារួមបញ្ហាល្បែងស៊ីសងកន្ទុយលេខ មិនថាតែនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យប៉ុណ្ណោះទេ។ នៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុនវិញគឺមាននៅជុំវិញស្នាក់ការប៉ុសិ្ត ខាងក្នុងផ្សារ ខាងក្រោយប៉ុសិ្ត គឺមានពេញបន្ទុកតែម្តង៕ តាឡឹម