សាសា ត្រូវធនាគារប្រកាសទុកពេលឲ្យ៧ថ្ងៃដើម្បីឲ្យដោះស្រាយបំណុល

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតបានកើតឡើងចំពោះអតីតពិធីការិនី កញ្ញាឯក សុជាតា ហៅសាសា បន្ទាប់ពីនាងត្រូវបានមីក្រូហិរញ្ញវត្ថុមួយចេញសេចក្តីប្រកាសឲ្យចូលខ្លួនដោះស្រាយបំណុលដែលជំពាក់។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ហើយធនាគារបានទុកពេលឲ្យនាងចំនួន៧ថ្ងៃទៀតដើម្បីចូលខ្លួដោះស្រាយបំណុលថ្លៃទិញរថយន្តទំនើបបង់រំលោះ។

យោងតាមបណ្តាញ សង្គមហ្វេសប៊ុកផ្លូវការ របស់គ្រឹះស្ថាន មេក្រូហិរញ្ញវត្ថុ ពិភពថ្មី ដែលបានបង្ហោះ នូវសេចក្តីប្រកាសមួយ ដោយបានបង្កាប់ឲ្យពិធីការិនី សាសា ដែលមានរឿងប្តឹងផ្តល់ ជាមួយនិងឧកញ៉ា សុខ ប៊ុន កន្លងទៅនោះ ឲ្យចូលខ្លួនដោះស្រាយ លើករណីកញ្ញា បានបង់រំលោះនូវរថយន្ត Porsche ពណ៌ស ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ2AD-7888 ហើយមិនបានបំពេញកព្វកិច្ចជាកូនបំណុលដល់គ្រឹះស្ថាន។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីអតីតតារាស្រីខាងលើនោះទេ។ ប៉ុន្តែក្រោយកើតរឿងរ៉ាវត្រូវឧកញ៉ាវាយតប់រហូតផ្អើលអស់មួយនគរនោះគឺនាងត្រូវបានអ្នកសិល្បៈលើកឡើងថា កំពុងរស់នៅជាមួយនឹងភាពហ៊ឺហា ប៉ុន្តែកម្លងមកនាងក៏ត្រូវបុរសម្នាក់ប្តឹងផ្តល់ឡើងដល់តុលាការម្តងហើយដែរក្នុងករណីចេញសែកស្អុយ និងមិនធ្វើការដោះស្រាយបំណុលដែលជំពាក់គេផងដែរ៕

sasa-2 sasasasa-1 sasa-5 sasa-4 sasa-3

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print