ផ្ទុះរឿងប្រមូលលុយពីមន្រ្តីនគរបាល ពេលត្រៀមរៀបចំប្រកាសតួនាទី និងដំឡើងឋានន្តរសក្តិ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បើតាមប្រភពពីមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង ដែលស្នើមិនអោយបញ្ចេញឈ្មោះបានខ្សឹបប្រាប់អោយដឹងថា អំពើមិនគួរគប្បីមួយបានលេចចេញនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ខណៈដែលពិធីប្រកាសតួនាទី និងដំឡើងឋានន្តរកស័ក្តិមន្រ្តីនគរបាលខេត្តប្រមាណជា១០០នាក់នៅពេលខាងមុខ ដែលតម្រូវអោយមន្រ្តីនគរ បាលដែលត្រូវឡើងតួនាទី និង ឡើងសក្តិត្រូវបង់លុយ សម្រាប់រៀបចំកម្មវិធី ពី២០០ដូល្លា រហូតដល់ ១០ដុល្លារ ។

តាមប្រភពពីមន្ត្រីនគរបាលបានខ្សឹបប្រាប់អោយដឹងដែរថា ពិធីប្រកាសតែងតាំងមុខតំណែង និង បំពាក់ឋានន្តរសក្តិនេះនឹងគ្រោងធ្វើនៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ខាងមុខនេះ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលមានចំនួនប្រមាណជា១០០នាក់ ហើយសម្រាប់អ្នកដែលប្រកាសតួនាទី និង បំពាក់ឋានន្តរកស័ក្តិ គឺគេតម្រូវអោយបង់ថវិកាតាមតួនាទី និង សក្តិដែលត្រូវពាក់ ដូចជាសម្រាប់ថ្នាក់ស្នងការរងត្រូវជួយប្រាក់២០០ដូល្លា , ថ្នាក់នាយការិយាល័យ១៥០ដុលា្លរ , ថ្នាក់អធិការ១៥០ដូល្លារ , ថ្នាក់នាយរងការិយាល័យ៥០ដូល្លា , ថ្នាក់នាយផ្នែក៣០ដូល្លា ,នឹងថ្នាក់នាយផ្នែករង២០ដូល្លា ។ ចំពោះអ្នកឡើងឋានន្តរស័ក្តិវវិញវរសេនីយ៍ឯក១០០ដូល្លាវរសេនីយ៍ត្រី៥០ដូល្លា ថ្នាក់អនុសេនីយ៍ឯក៣០ដូល្លាថ្នាក់អនុសេនីយ៍ទោ២០ដូល្លានឹងថ្នាក់អនុសេនីយ៍ត្រី១០ដូល្លា ។ ដែលវិកានេះនឹងចាប់ប្រមួលជាបណ្តើរៗហើយ ។

ករណីនេះ មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសំណូមពរដល់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ថ្នាក់ដឹកនាំខេត្ត មេត្តាជួយពិនិត្យឡើងវិញចំពោះករណីនេះមួយនេះ ព្រោះវាជាទម្លាប់អាក្រក់ ធ្វើអោយស្ថាប័ននគរបាលជាតិដែលជាស្ថាប័នអ្នកប្រតិបត្តិច្បាប់ មានការវាយតម្លៃពីមហាជន ថាមិនបានយកតួនាទី និងភារកិច្ចមកអនុវត្តន៍រៀងៗខ្លួននោះទេ ហើយនឹងរុញអោយស្ថាប័នមួយនេះអាចនឹងប្រព្រឹត្តិអំពើរពុករលួយ និង រងការរិះគន់ពីមហាជន ។

ពាក់ព័ន្ទនិងករណីនេះផងដែរ លោក ឡុច វណ្ណារ៉ា ស្នងការនគរបាលកំពង់ឆ្នាំង បានប្រាប់នគរវត្តនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ លោកមិនបានដឹងនោះទេ ហើយក៍មិនពាក់ព័ន្ធនិងលោកនោះដែរ លោកក៍គ្មានបញ្ជាអោយធ្វើដូចនេះដែរ បើអ្នកណាធ្វើអ្នកនោះនឹងទទួលខុសត្រូវខ្លួនឯង ។
ចំណែកឯលោកសោម វាសនា នាយការិយាល័យបុគ្គលិកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រាប់នគរវត្តនៅព្រឹកថ្ងៃទី២១ ខែធ្នូនេះដែថា ករណីនេះគឺលោកបានប្រកាសអោយមានការចូលរួមពិតប្រាកដមែន ប៉ុន្តែមិនបានកំណត់នោះទេ ហើយមុននឹងការរៃអង្គាសលុយនេះ គឺលោកបានសុំយោបល់លោកថ្នាក់ដឹកនាំស្នងការរួចហើយដែរ ដោយលោកស្នងការបានអនុញ្ញាត្តហើយ ព្រោះថា នៅស្នងការដ្ឋានពុំមានថវិកាសម្រាប់រៀបចំពិធី និង ទិញស័ក្តិនោះទេ ទើបលោកបានរៃលុយពីអ្នកដែលត្រូវឡើងតួនាទី និង ឡើងសក្តិនេះ ។

លោកនាយការិយាល័យបានប្រាប់ដែរថា ករណីបែបនោះគឺធ្លាប់ធ្វើជាហូរហែរមកហើយដែរ គឺធ្វើតាមទម្លាប់តែរបៀបនេះឯង ៕ ចន្ថា

...

12-21-2016-25 12-21-2016-24

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print