ភ្នំពេញ៖ រថយន្តសាំយ៉ុងមួយគ្រឿងបានក្រឡាប់ផ្ងារជើងក្នុងប្រឡាយទឹក ដោយសារអ្នកបើកបរស្រវឹង បើកលឿនជែងមិនប្រយ័ត្នហើយគេចពីរថយន្តបញ្ច្រាស់ទិសគ្នា តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
ហេតុការណ៍នេះកាលពីវេលាម៉ោង២២យប់ថ្ងៃទី ២១ ខែធ្នូ ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិគប់គង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមសាក្សីពីកន្លែងកើតហេតុ បានឲដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើម៉ាកសាុំយ៉ុងពណ៍ស ពាល់ស្លាកលេខកំពង់ស្ពឺ 2A-3405 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់តាមបណ្តោយផ្លូវជាតិ៣ ទិសដៅពី
ត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើបន្ថែមល្បឿនជែងខាងឆ្វេងដៃ លុះដល់ពេលជែងផុត ក៏មានរថយន្តមួយគ្រឿងបើកមកបញ្ច្រាសទិសគ្នា វ៉ាក់អើជាមួយរថយន្តសាុំយ៉ុង ទើបរថយន្តសាុំយ៉ុង បង្ខំចិត្តបួងចង្កូតមកស្តាំដៃ រេធ្លាក់ប្រឡាយទឹកក្រឡាប់ផ្ងារជើងទ្រមេឃ
ភ្លាមៗអ្នកបើកបរស្មារតីនៅនឹង បានបើកទ្វារចេញរត់បាត់ពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅមើលកន្លែងកើតហេតុ ដោយឃើញមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ បន្ទាប់បានហៅរថយន្តមកស្ទួចយកមកទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ចាំម្ចាស់រថយន្តយកឯកសារពាក់ព័ន្ធមកទើបសមត្ថកិច្ចប្រគល់រថយន្តឲ្យវិញ ៕
ដោយ៖ សុខាសែនជ័យ