កីឡាចំនួន១២ប្រភេទបានចូលរួមប្រកួតក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០១៦នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សកម្មភាពចលនា កីឡាដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយក្រសួងទេសចរណ៍ គឺតែងតែមានរហូតសម្រាប់ពិធីបុណ្យសមុទ្ររយៈពេល៤ឆ្នាំរួចមហើយៗ នៅឆ្នាំទី៥ជុំទី២នៃការរៀបចំនេះគេសង្កេត ឃើញខេត្តព្រះសីហនុមានការផ្លាស់ប្តូរ ច្រើន ពីព្រោះប្រភេទកីឡាដែលត្រូវប្រកួតភាគច្រើនជាប្រទេភកីឡាលេងនៅលើឆ្នេរខ្សាច់ ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមាន ប្រសាសន៍ថានៅក្នុងពិធីបុណ្យសមុទ្រលើកទី៥ឆ្នាំ២០១៦នេះធ្វើឡើងក្រោមប្រធានបទ “ទីក្រុងបៃតង-ឆ្នេរស្អាត-សមុទ្រខៀវ ស្រងាត់” គឺសំដៅដល់ការប្រឡងប្រណាំងទីក្រុងស្អាតដណ្តើមយកផ្ការំដួល៣ទងពី គណៈកម្មការវាយតម្លៃទីក្រុងស្អាតនៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើនៅខេត្តព្រះសីហនុពីថ្ងៃទី២៣ដល់ថៃ្ងទី២៥ ខែធ្នូជុំទី២ ។ ជាមួយគ្នានេះ NOCC បានជ្រើសរើស ប្រភេទកីឡាដែលមានសក្តានុពលលេងនៅលើឆ្នេរខ្សាច់មួយចំនួនក្នុងទឹកលើ អាកាសលើគោកនិងការសម្តែងរបស់ ប្រភេទកីឡាប្រយុទ្ធមួយចំនួនបន្ថែមទៀត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនេះនៅ កម្ពុជា។

លោកអគ្គលេខាធិការ NOCC បាន លើកឡើងថា ការប្រកួតកីឡាភាគច្រើនគឺមានចរិតជាការបង្ហាញដើម្បីឲ្យជនបរទេសបានស្គាល់ពីកីឡាប្រពៃណីរបស់ខ្មែរ និងចូលរួមបំផុសចលនាកីឡាឲ្យដល់ស្រទាប់យុវជនជំនាន់ក្រោយ ក្នុងនោះក៏បានបញ្ជ្រាបនូវផែនការមេកីឡាស៊ីហ្គេមដើម្បីឲ្យពល រដ្ឋកម្ពុជាទាំងអស់បានដឹងថា ព្រះរាជាណា ចក្រកម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។

លោកបញ្ជាក់ថា ប្រភេទកីឡាដែលមានក្នុងកម្មវិធីបុណ្យសមុទ្រឆ្នាំនេះមានដូចជា ការរត់ប្រណាំងកម្សាន្តចម្ងាយ៥គីឡូម៉ែត្រនិង១០គីឡូម៉ែត្របាល់ទះឆ្នេរខ្សាច់បាល់ទាត់ឆ្នេរខ្សាច់ប្រណាំងកង់វិលជុំចម្ងាយ ១០គីឡូម៉ែត្រ និង៤០គីឡូម៉ែត្រ។ ប្រណាំង ម៉ូតូទឹក(Jet Ski) ការប្រកួតកីឡាហោះហើរ (Paramotor) កីឡាទូកក្ដោង (Sailing) ប្រដាល់ក្បាច់គុនខ្មែរ។ក្រៅពីនេះក៏មានការ សម្តែងគុនល្បុក្កតោចំបាប់បុរាណតេក្វាន់ដូ (WTF)ការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ (Mixed Matial Art) ជាដើម៕

sihanouk-1 sihanouk-5 sihanouk-4 sihanouk-3 sihanouk-2

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print