ក្រុមជើងឯកប្រណាំងរថយន្ត Mercedes ចង់បាន Fernando Alonso ក្រោយកីឡាករ Nico Rosberg ចូលនិវត្តន៍

ចែករំលែក៖

Mercedes ដែលជាក្រុមប្រណាំង រថយន្តជើងឯកពិភពលោកបានបញ្ជាក់ថា ខ្លួនកំពុងពិចារណានាំយកជើងឯកពិភពលោក២សម័យកាលកីឡាករ Fernando Alonso មកជំនួសតំណែងរបស់កីឡាករ ជើងឯក ពិភពលោកសញ្ជាតិអាល្លឺម៉ង់ Nico Rosberg ដែលប្រកាសចូលនិវត្តន៍ ដើម្បីចូលរួមប្រកួត ។

ក្រោយពីមានការបញ្ជាក់របស់ Mercedes ត្រូវបានក្រុមប្រណាំង McLaren ច្រានចោលថា Fernando Alonso នឹងមិន វិលទៅកាន់ Mercedes ចូលរួមជាមួយ Lewis Hamilton នោះឡើយ។ ការសម្រេច ចិត្តចូលនិវត្តន៍របស់ Nico Rosberg ដែល ទើបឈ្នះជើងឯកលើកដំបូងក្នុងអាជីពរដូវកាល២០១៦ដែលទើបបញ្ចប់នេះក្រុម Mercedes កំពុងខ្នះខ្នែងស្វែងរកកីឡាករថ្មីមកជំនួស ខណៈការប្រណាំងសាកល្បងត្រៀមរដូវកាលថ្មី២០១៧នឹងចាប់ផ្ដើមនៅខែកុម្ភៈ ពោលគឺជើងឯកពិភពលោកក្រុមស្ថាបនិកមួយនេះនៅសល់ពេលប្រមាណជា២ខែទៀតប៉ុណ្ណោះ ។

គួរបញ្ជាក់ថា កីឡាករFernando Alonso និង Lewis Hamilton ក៏ធ្លាប់ជាដៃគូនឹងគ្នាពីមុនមកដែរកាលពីឆ្នាំ២០០៧ជាមួយ ក្រុម McLaren។ Fernando Alonso បច្ចុប្បន្ន កំពុងមានកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយក្រុមប្រណាំងរថយន្ត McLaren ដែលត្រូវអស់សុពលភាពក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៧ខាងមុខនេះ ៕

t14-696x444 t15

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print