មានមនុស្សរាប់ពាន់នាក់បានចូលរួម រត់ម៉ារ៉ាតុងចម្ងាយ៦គីឡូម៉ែត្រដែលធ្វើឡើង នៅមហាវិថីមួយក្នុងទីក្រុងMadrid ប្រទេសអេស្ប៉ាញដោយមានស្លៀកពាក់ តាណូអែល (Santa Clos) ដើម្បីអបអរសាទរថ្ងៃបុណ្យណូអែលដែលខិតជិតមកដល់នៅចុងសប្ដាហ៍នេះ ។
ចម្ងាយផ្លូវរហូតដល់៦គីឡូម៉ែត្រអ្នកចូលរួមទាំងអស់ដែលស្លៀកពាក់ជា Santas Clos ត្រូវរត់ចេញពីចំណុចចាប់ផ្ដើមឆ្ពោះទៅទីក្រុង Santiago Bernabeu ដែលជា ចំណុចបញ្ចប់។ អ្នកចូលរួមម្នាក់បានបង្ហាញពីអារម្មណ៍រំភើបសប្បាយរីករាយក្នុងការ រត់នៃព្រឹត្តិការណ៍នេះហើយសង្ឃឹមថានឹងមានព្រឹត្តិការណ៍បែបនេះនៅឆ្នាំក្រោយៗទៀត។ អ្នកចូលរួមរត់ទាំងអស់ដែលមានប្រហែលជិត១ម៉ឺននាក់បានសម្តែងការ សាមគ្គី និងទឹកមុខសប្បាយរីករាយពេល ដែលបានអបអរសាទរពិធីបុណ្យណូអែលដែលជិតមកដល់ផងដែរ ។
គួរបញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះឡើងមិនត្រឹមតែធ្វើដើម្បីអបអរថ្ងៃបុណ្យណូអែលប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដើម្បីចូលរួមការងារមនុស្សធម៌ យកថវិកាដែលទទួលបានពីការចុះឈ្មោះ រត់ម៉ារ៉ាតុងទៅបរិច្ចាគដល់មូលនិធិមួយដែលមានមូលដ្ឋាននៅទីក្រុង Madrid ផងដែរ៕
ដោយ៖ ដេវីត
















