ភ្នំពេញ ៖ មានបុរសវ័យជំទង់ម្នាក់បានធ្លាក់ពីលើអគារ បណ្តាលអោយបែកក្បាលស្លាប់ភ្លាមៗ នៅចំណុចអគារកំពុងសាងសង់ ក្បែរផ្សារផេនសល ផ្លូវព្រះសីសុវត្ថិ ភូមិ១ ឋិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ។
កម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងធ្វេីការសាកសួរនឹងពិនិត្យសពជនរងគ្រោះផងដែរ ៕
















