ក្រុម Manchester ទាំង២ត្រូវការខ្សែការពារមកពង្រឹងក្លិប

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United កំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើខ្សែការពារសញ្ជាតិស៊ុយអែត Victor Lindelof របស់ក្លិប Benfica។

លោក Rui Vitoria គ្រូបង្វឹករបស់ក្លិប យក្សព័រទុយហ្គាល់ Benfica មិនបាន បដិសេធចំពោះរឿងដែលកីឡាករ Victor Lindelofនឹងផ្លាស់ទៅកាន់ប្រទេសអង់គ្លេសនៅខែក្រោយឡើយ។

លោកJose Mourinho អ្នកចាត់ការ ទូទៅក្រុមបិសាចក្រហមពិតជាអន្ទះសា ចង់បានកីឡាករវ័យ២២ឆ្នាំ Victor Lindelofនេះណាស់ដោយសារតែរូបគេអាចលេងការពារកណ្តាលក៏បានការពារស្លាបស្តាំក៏ បាន។

ចំណែកក្រុម Manchester City បាន ត្រៀមលុយជាង៥០លានផោនឬ៦១លានដុល្លារដើម្បីទិញខ្សែការពារ Virgil van Dijk ពី Southampton យកមកពង្រឹងក្រុមផងដែរ ។

Pep Guardiola បច្ចុប្បន្នកំពុងដោះ ស្រាយបញ្ហាផ្នែកការពាររបស់ Man City បន្ទាប់ពីពួកគេទប់មិនឲ្យគូប្រកួតស៊ុតបញ្ចូលទី (Clean sheet) បាន៣ដងប៉ុណ្ណោះក្នុង១៧សប្ដាហ៍កន្លងមក។ Van Dijk ក៏ជាគោល ដៅមួយផងដែររបស់ហង្សក្រហម Liverpool ប៉ុន្តែក្លិបដែលកំពុងដឹកនាំដោយលោក Jurgen Klopp ទំនងជាមិនហ៊ានចំណាយលុយលើសពី៥០លានផោនដើម្បីដណ្ដើមយកកីឡាករវ័យ២៥ឆ្នាំនោះទេ ៕

screen-shot-2016-07-21-at-11-08-32

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print