​Crystal Palace បណ្តេញ Alan Pardew ចេញហើយអាចយកអតីតគ្រូអង់គ្លេសមកជំនួស

ចែករំលែក៖

លោក Alan Pardew ត្រូវបានបណ្តេញចេញពីតំណែងក្នុងក្លិបCrystal Palace ហើយ លោក Sam Allardyce អតីតអ្នកចាត់ការ ទូទៅក្រុមជម្រើសជាតិអង់គ្លេសអាចនឹង មកជំនួសនេះបើតាមការឲ្យដឹងពីក្លិប Crystal Palaceនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ។

ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានកិច្ចសន្យាបញ្ជាក់ថាលោក Sam Allardyce នឹងមកដឹកនាំក្រុម Crystal Palace នោះ ទេ។ គាត់ពុំទាន់មានក្លិបណាដឹកនាំនៅឡើយបន្ទាប់ពីចាកចេញពីតំណែងក្នុងក្រុម ជម្រើសជាតិអង់គ្លេស ។

លោក Pardew នឹងទទួលបានប្រាក់ សំណងពីការបញ្ចប់តំណែងនេះចំនួន៣លានផោន។ គាត់បាននិយាយថា “ខ្ញុំថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នានៅក្នុងក្លិបដែលបានផ្តល់ការគាំទ្រដល់រូបខ្ញុំនាពេលកន្លងមក” ៕

nkd

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print