ដូណាល់ ត្រាំ ៖ អាមេរិកនឹងយកឈ្នះនៅក្នុងការប្រកួតប្រជែងអាវុធជាមួយរុស្ស៊ីនិងចិន

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិកបានប្រកាសថា «ប្រកួតប្រជែងអាវុធទៅយើងនឹងយកឈ្នះចិន-រុស្ស៊ីជាមិនខាន»។ ការ ប្រកាសបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់មន្ត្រីការពារជាតិនៅស្រុក Palm Beach រដ្ឋ Florida ។

កន្លងមកនៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់លោក ត្រាំ បានប្រកាសថា អាមេរិកត្រូវតែបង្កើនសមត្ថភាពយោធា និងឃ្លាំងអាវុធបរមាណូ។ សកម្មភាព របស់លោក ត្រាំ កើតឡើងក្រោយពេល ដែលប្រធានាធិបតីរុស្ស៊ីលោក ពូទីន បាន បញ្ជាក់ថា រុស្ស៊ីបង្កើនសមត្ថភាពយោធា ក្នុងនោះមានកម្លាំងបរមាណូជាដើម។

លោក Sean Spicer អ្នកនាំពាក្យរបស់ លោក ត្រាំ ដែលត្រូវចូលកាន់តំណែងនៅសេតវិមាននាពេលខាងមុខបានបញ្ជាក់ថា «មានប្រទេសមួយចំនួនលើពិភពលោកក្នុងនោះមានប្រទេសចិននិងរុស្ស៊ីបានប្រកាសបង្កើនឃ្លាំងអាវុធបរមាណូរបស់ខ្លួន»។

បច្ចុប្បន្នអាមេរិកមានក្បាលគ្រាប់បរមាណូប្រមាណ៧.០០០គ្រាប់ឈរលំដាប់ទីពីរលើពិភពលោកបន្ទាប់ពីរុស្ស៊ី។ នៅពេល នេះលោក ត្រាំ មានគម្រោងអភិវឌ្ឍអាវុធ បរមាណូទាំងនោះដែលមានកាំជ្រួចមីស៊ីល ឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូនាវា មុជទឹកបាញ់មីស៊ីលបំពាក់ក្បាលគ្រាប់ បរមាណូនិងយន្តហោះទម្លាក់គ្រាប់បែក បរមាណូ។ ការអភិវឌ្ឍទាំងនោះអាមេរិកត្រូវចំណាយរហូតដល់ទៅ១.០០០ពាន់លានដុល្លារក្នុងរយៈពេល៣០ឆ្នាំខាងមុខ។

កន្លងមកលោក ត្រាំ បានបញ្ជាក់ថា ឃ្លាំងអាវុធបរមាណូរបស់រុស្ស៊ីច្រើនជាង និងកម្លាំងទាហានរុស្ស៊ីខ្លាំងជាងអាមេរិកទៅទៀត។ លោក ត្រាំ មានប្រសាសន៍ទៅ កាន់បណ្តាញព័ត៌មាន CNN ថា «ខ្ញុំសូម និយាយដោយស្មោះលោក ពូទីន បាន បង្កើនកម្លាំងនិងសមត្ថភាពរបស់កម្លាំង ទាហានកាន់តែមានប្រសិទ្ធភាពធ្វើឲ្យ ពេលនេះកម្លាំងរបស់រុស្ស៊ីខ្លាំងជាងជា ច្រើន។ លោក ពូទីន បានផ្តោតទៅលើឃ្លាំង អាវុធបរមាណូ ចំណែកយើងវិញមិនបានធ្វើដូចគាត់នោះឡើយ»។ លោកបន្តទៀត ថា «អាវុធបរមាណូរបស់យើងមានសភាពចាស់ហួសសម័យ ចំណែករុស្ស៊ីវិញដូច ដែលខ្ញុំបានដឹងមានអាវុធយ៉ាងទំនើប និង ល្អគ្រប់យ៉ាង។ ទាំងនោះហើយយើងចាំ បាច់ត្រូវតែប្រុងប្រយ័ត្ន»។

កម្លាំងទាហាននិងអាវុធរុស្ស៊ីនាពេលនេះអាចនិយាយបានថា ខ្លាំងជាងអាមេរិក ទៅទៀត ប៉ុន្តែបទពិសោធន៍និងការប្រើ ប្រាស់នៅក្នុងសង្គ្រាមពិតប្រាកដនោះពិបាក ក្នុងការយកឈ្នះអាមេរិកខ្លាំងណាស់។ មេដឹកនាំអាមេរិកបានដឹងយ៉ាងច្បាស់ពីកម្លាំងអាវុធរបស់រុស្ស៊ីទាំងនោះហើយទើបអាមេ រិកបង្កើនសកម្មភាពស្រាវជ្រាវនិងផលិត កាំជ្រួចមីស៊ីលការពារនិងវាយស្ទាក់ទំនើបៗ បំផុតលើពិភពលោកដែលអាចនិយាយ បានថា កាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់ បរមាណូរបស់រុស្ស៊ីពិបាកក្នុងការបាញ់ទម្លុះ រនាំងការពារចូលក្នុងទឹកដីអាមេរិក។ បើមានសង្គ្រាមបរមាណូកើតឡើងនោះរុស្ស៊ីប្រាកដជាចាញ់បើទោះបីមានគ្រាប់បរមាណូ ច្រើនជាងក្តី។

បច្ចុប្បន្នអាមេរិកបានដាក់រនាំងការពារខ្លួនទាំងនៅក្នុងតំបន់អឺរ៉ុបអាស៊ីមជ្ឈិមបូព៌ា និយាយរួមកាំជ្រួចមីស៊ីលរបស់រុស្ស៊ីបើហោះ សំដៅទៅអាមេរិកនោះនឹងរងការបំផ្លាញភ្លាមទាំងហោះមិនទាន់ផុតពីដែនអាកាសរបស់ខ្លួនផង។

ការបង្ហាញភាពភ្ញាក់ផ្អើលរបស់លោកត្រាំក្រោយពេលដែលកម្លាំងបរមាណូយុទ្ធសាស្ដ្ររបស់រុស្ស៊ីទទួលបានកាំជ្រួចមីស៊ីល ឆ្លងទ្វីបបំពាក់ដោយក្បាលគ្រាប់បរមាណូ៥០បន្ថែមទៀដើម្បីពង្រឹងសមត្ថភាពកងកាំជ្រួចមីស៊ីលបរមាណូរបស់រុស្ស៊ីទប់ស្កាត់ ការវាយប្រហារពីកម្លាំងសត្រូវ ។

ប្រធានាធិបតី ពូទីន បានបញ្ជាក់ថា កាតព្វកិច្ចរបស់កម្លាំងសព្វាវុធរុស្ស៊ីក្នុងការការពារផលប្រយោជន៍ជាតិដែនអធិបតេយ្យ ជារឿងមួយដ៏សំខាន់។ កងពលបរមាណូយុទ្ធសាស្ដ្រដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រទេសជាតិ។

កាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់ បរមាណូនៅលើរថភ្លើងនៅជើងទម្រចល័ត ឬបាញ់ចេញពីនាវាមុជទឹក។ កម្លាំងបរមាណូរុស្ស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានតុល្យភាពយោធានៅក្នុងតំបន់គេចផុតពីការគំរាមកំហែង។

ប្រធានាធិបតីពូទីនជាអគ្គមេបញ្ជាការជាន់ខ្ពស់កម្លាំងប្រដាប់អាវុធរុស្ស៊ី។ តាម គម្រោងដែលលោកបានលើកឡើងនៅឆ្នាំនេះគឺត្រូវធ្វើឱ្យកម្លាំងទាហានរុស្ស៊ីទាំងទាហានជើងទឹក ជើងគោក ជើងអាកាសមានសភាពថ្មីសន្លាងទាំងអស់និងមានសមត្ថភាព ខ្ពស់ជាងមុន។
រដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្ស៊ីលោក សឺហ្គេយ៍ សយហ្គោ បានបញ្ជាក់ថា ក្នុង រយៈពេលជាងមួយឆ្នាំរុស្ស៊ីបានបំពាក់បន្ថែម យន្ដហោះចម្បាំង១៤០គ្រឿង ឧទ្ធម្ភាគ ចក្រ១៣៥គ្រឿងកាំជ្រួចមីស៊ីលឆ្លងទ្វីប ៣៨ដើម។ ចំណែកនៅឆ្នាំ២០១៥ រុស្ស៊ី នឹងបង្កើតនការចំណាយទៅលើសកម្មភាព ការពារជាតិដោយបំពាក់កាំជ្រួចមីស៊ីល ទំនើបៗជាច្រើនទៀតដល់កម្លាំងទាហាន រុស្ស៊ី បើទោះបីសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចក៏ដោយ។

ក្រៅពីនេះរុស្ស៊ីមានកម្លាំងនាវាមុជទឹកបំពាក់កំាជ្រួចមីស៊ីលនិងគ្រាប់បែកបរមាណូជាច្រើនទៀត។ រុស្ស៊ីក៏បានបញ្ជូននាវាមួយចំនួនទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេដែលជាទីលានរបស់អាមេរិកផងដែរ។ នៅក្នុងចំណោមនាវាមុជទឹកមាននាវាបំពាក់ កាំជ្រួចមីស៊ីលឆ្លងទ្វីប២០ដើម និងក្បាល គ្រាប់បរមាណូ២០០គ្រាប់។ កាំជ្រួចមីស៊ីល នីមួយៗអាចបំពាក់ក្បាលគ្រាប់ពី៦ទៅ១០ គ្រាប់បាញ់បានរយៈចម្ងាយដល់ទៅ១ម៉ឺនគីឡូម៉ែត្រ។

កន្លងមកមេទ័ពអាមេរិកមួយរូបបាន បញ្ជាក់ថា សមត្ថភាពបរមាណូរបស់រុស្ស៊ីគឺគ្រប់គ្រាន់សម្រាប់កម្ទេចអាមេរិកមិនឱ្យសេសសល់នៅលើភពផែនដីនេះ។ នៅក្នុង លោកនេះគ្មានប្រទេសណាមួយដែលមានសមត្ថភាពខ្លាំងក្រៅពីរុស្ស៊ីឡើយ។

សារព័ត៌មាន The Washington Times បានដកស្រង់សម្ដីមេទ័ពអាមេរិកមាន ប្រសាសន៍នៅក្នុងកិច្ចប្រជុំបណ្ដាមេទ័ពអាមេរិកប្រចាំតំបន់នីមួយៗថា រុស្ស៊ីជាប្រទេស តែមួយគត់នៅលើភពផែនដីដែលមាន សមត្ថភាពបរមាណូគ្រប់គ្រាន់សម្រាប់ កម្ទេចទឹកដីអាមរិកឱ្យក្លាយទៅជាផេះផង់។

ប៉ុន្ដែដូចអ្វីដែលសារព័ត៌មានបានសរសេរ មេទ័ពអាមេរិកមិនដែលមានអ្វីថ្មីសម្រាប់ ពលរដ្ឋអាមេរិកនោះឡើយ។ កន្លងមកបេក្ខភាពដែលគ្រោងឡើងកាន់តំណែងខ្ពស់នៅក្នុងជួរកងទ័ពក៏មានប្រសាសន៍ដូចគ្នានេះដែរ។ កាលពីជិតមួយខែមុនមេទ័ព Joshph DunFord ដែលជាបេក្ខភាពប្រធាន គណៈកម្មាធិការមេបញ្ជាការទាហានសម្ពន្ធ មិត្ដអាមេរិកក៏បានប្រកាសដូចគ្នានេះដែរ ដោយបញ្ជាក់ថា រុស្ស៊ីជាការគំរាមកំហែង ទី១របស់អាមេរិក។

នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀតកាល ពីពេលកន្លងមកមេបញ្ជាការកងទ័ពកាំជ្រួច មីស៊ីលយុទ្ធសាស្ដ្ររបស់រុស្ស៊ីបានបញ្ជាក់ថា ប្រសិនបើរុស្ស៊ីរងការវាយប្រហារនោះ រុស្ស៊ីនឹងតបតវិញដោយកាំជ្រួចមីស៊ីល បំពាក់ក្បាលគ្រាប់បរមាណូ។ រុស្ស៊ីនឹង កម្ទេចទីតាំងកាំជ្រួចមីស៊ីលរបស់អាមេរិកដែលមាននៅគ្រប់ទិសទីជុំវិញពិភពលោក៕

trump-vs-russi-2 trump-vs-russi-1 trump-vs-russi-3

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print