ឃាត់ខ្លួនបុរសម្នាក់តាមដីកាពាក់ព័ន្ធករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នគរបាលខេត្តប៉ៃលិនបានឃាត់ខ្លួនបុរសម្នាក់តាមដីកាពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀនដើម្បីបញ្ជូនទៅតុលាការដែលការឃាត់ខ្លួនជនសង្ស័យ ខាងលើនេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ មាស សំណាង ហៅត្រេន អាយុ២២ឆ្នាំ មុខរបរមិនពិប្រាកដ ត្រួវបានឃាត់ខ្លួននៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មត ស្ថិតក្នុងភូមិអូរតា ពុកក្រោម សង្កាត់ទួលល្វា ក្រុង-ខេត្តប៉ៃ លិន។

បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើឡើងតាមដីកាបង្គាប់លេខ៣២៤ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១២ ចេញដោយលោកស្រី លី ម៉ារី ណា ចៅក្រមសើុបសួរនៃសាលាដំបូងខេត្តប៉ៃលិន។

នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនចោទពី បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅ ភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។ បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធជួញដូរសារធតុញៀនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ ស សារ៉េត

8cd5b396-73c4-4786-a67c-ae6d481daa6f

c3

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print