សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ នៅថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ​ ២០១៦​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ថ្ងៃនេះខ្ញុំ និងភរិយាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុ គឺជាទីក្រុងបៃតង ដែលមានឆ្នេរស្អាត ទឹកសមុទ្រខៀវស្រងាត់ ដែលយើងហៅថា តារារះនាភាគនិរតី ដែលបានជាប់ជាសមាជិកក្លឹបឆ្នេរស្អាតពិភពលោក។ យើងត្រូវតែចូលរួមថែរក្សាព្រៃធម្មជាតិ និងព្រៃកោងកាងនៅតាមតំបន់ឆ្នេរអោយបានល្អ និងចូលរួមថែរក្សាបរិស្ថានអោយបានស្អាតល្អ។ ទន្ទឹមនឹងនេះដែរ គឺយើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ឋឆ្លងកាត់តំបន់ឆ្នេរអោយបានច្រើនថែមទៀតដើម្បីសម្រួលដល់ការធ្វើដំណើរទាក់ទាញទេសចរណ៍។ យើងសង្ឃឹមថា ឆ្នេរសមុទ្រយើងនឹងបន្តជាប់ឈ្មោះនៅក្នុងក្លឹបអន្តរជាតិជារៀងរហូត។

សូមបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរចូលរួមថែរក្សាសុវត្ថិភាពទេសចរណ៍ និងទប់ស្កាត់គ្រឿងញៀនអោយបាន។ ទន្នទឹមនឹងនេះ គឺសូមចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្សល្អ ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើន។

ខ្ញុំនិងភរិយាសូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រ និងជួបប្រទះតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឆ្នាំថ្មី ២០១៧ នេះ!

...

img_6427 img_6428 img_6429 img_6430 img_6431 img_6432 img_6433 img_6434 img_6435 img_6436 img_6437 img_6438

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print