បុរសជនជាតិថៃម្នាក់ដេកស្លាប់លើគ្រែក្នុងផ្ទះសំណាក់ ហែ្វរឹឡេន

ចែករំលែក៖

ភ្នំពេញ : បុរសជនជាតិថៃម្នាក់ដេកស្លាប់លើគ្រែក្នុងបន្ទប់៣០៤ ជាន់ទី៣ ផ្ទះសំណាក់ ហែ្វរឹឡេន មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ខែ ធ្នូ ឆ្នាំ ២០១៦នៅចំណុចផ្ទះលេខ៩៩ផ្លូវលេខ១៤១ស្ថិតនៅសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ Chon Laphop ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិថៃ កាន់បា៉ស្ព័រលេខ 3100500020608 មុខរបរទេសចរណ៏។

ប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុបានបុរសជនជាតិថៃមានគ្នា២នាក់ពេលល្ងាចមិញបានមកជួលផ្ទះសំណាក់ ហែ្វរឹឡេ ដោយស្នាក់នៅ១បន្ទប់មានគ្រែ២ បន្ទប់លេខ៣០៤ ជាន់ទី៣ លុះមកដល់ថ្ងៃកើតហេតុខាងលើនេះជនរងគ្រោះបានដេកលើគ្រែយូរពេកដោយមិនឃើញងើបក៏ត្រូវមិត្តភក្ត័ដែលជាជនជាតិថៃដែលដេកក្នុងបន្ទប់ជាមួយគ្នានោះបានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ។ភ្លាមៗនោះបុរសជាជនជាតិថៃបានរត់ចុះមកក្រោមមកម្ចាស់ផ្ទះសំណាក់មិត្តភក្ត័របស់ខ្លួនបានស្លាប់បាត់ទៅហើយកក្រោយមកម្ចាស់ផ្ទះសំណាក់ខាងលើក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញ់ក៏បានចុុះមកធ្វើកោសលវិ ឆ្ច័យផងដែរ  ៕

...

img_6472 img_6473 img_6474 img_6475

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print