ខេត្តស្ទឹងត្រែង៖ កងរាជអាវុធខេត្តធ្វើការចុះបង្ក្រាបបុរសបីនាក់ជាមួយនឹងវត្ថុតាងថ្នាំញ៉ៀននឹងសំភារ:ជាប់ខ្លួនមួយចំនួន
នៅម៉ោង១៣”៤៥ថ្ងៃទី២៣/១២/២០១៦ ចំណុចផ្លូវជាតិលេ ខ៩ភូមិរាជានុកូល សង្កាត់ស្ទឹង
ត្រែង ក្រុង-ខេត្តស្ទឹងត្រែង។
លោកដួង វិចិត្តមេបញ្ចាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា: កម្លាំងអ.ហខេត្តសហការជាមួយអ.ហមូលដ្ឋានក្រុងស្ទឹងត្រែងចំនួន១៥នាក់ មានរថយន្ត៣គ្រឿង ម៉ូតូ១គ្រឿង បានចុះ
បង្ក្រាបករណីជួញដូរគ្រឿងញៀន នឹងចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់
១.ឈ្មោះស៊ឹម ចាវ(ស្នា)ភេទប្រុ ស អាយុ២៣ឆ្នាំខ្មែរមុខរបរកម្មកទីលំនៅភូមិជីរោទ៍ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
២-ហម វិរៈភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិរាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង
៣-ហម អរុណ ភេទប្រុស អាយុ ២៣ឆ្នាំ ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិរាជានុកូល សង្កាត់
ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង
លោកបន្តទៀតថាការបង្ក្រាបនេះលោកបានដកហូតយកនៅវត្ថុតាងរួមមាន ថ្នាំញៀនមេតំហ្វេតមីនice១០កញ្ចប់ទម្ងន់៦០,២ក្រាម;ម៉ូតូ៣គ្រឿង;ទូរស័ព្ទ៥គ្រឿង;លុយ១០២$;៥៧៩០០០រៀលនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យឃាត់ខ្លួននឹងរក្សាទុក
ក្នុងអង្គភាពដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធី ៕ មាស សុផាត
















