ម៉ូតូសង់កូរ៉េឆ្លងថ្នល់មិនប្រយ័ត្នបុកនឹងម៉ូតូសង់ប៊ិច រងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុស២នាក់ រងរបួសធ្ងន់ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូសង់កូរ៉េឆ្លងថ្នល់មិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀត បុកបណ្តាលឲ្យរងរបួសតែម្តង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀលថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤០-១៤១ ស្ថិតនៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាសមត្ថកិច្ចបានឲ្យដឹងថា មុនដំបូងមានម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ដួង នេ ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ពោធិ៍ថ្មី ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង ទិសដៅពីជើង ទៅត្បូង(មិនពាក់មួកសុវត្ថិភាព) ។ លុះដល់ចំនុចកើតហេតុខាងលើស្រាប់តែម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BS-3464 អ្នកបើកបរឈ្មោះ សូត្រ សាត ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង (មិនពាក់មួកសុវត្តិភាព) ទិសដៅពីកើតទៅលិចបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។

ក្រោយមកសមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យបង្អែកជីភក្រុងបាវិត ។ រីឯមធ្យោបាយម៉ូតូទាំងពីរគ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ៕

img-20161225-wa0060 img-20161225-wa0062 img-20161225-wa0058

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print