បុរស៤នាក់រងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តប្រភេទទេសចរណ៍ចំណុះ១៥កៅអី បុករថយន្តធុនធំដឹកទំនិញខណៈកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានបត់ឆ្វេងដៃខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុរស៤នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៦និង៤៩នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧-១៩៨ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

នគរបាលចរាចរណ៍ស្រុកបាកានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z-9474 ប្រភេទទេសចរណ៍ ចំណុះ១៥កៅអី ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុករថយន្តធុនធំ ខណៈកំពុងធ្វើដំណើរស្របទិសគ្នាហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យអ្នកបើកបររថយន្ត១៥កៅអីនិងអ្នករួមដំណើរ៣នាក់ទៀតរងរបួសរដូករណេល។

ប្រភពដដែលខាងលើបន្តទៀតថា ចំពោះរថយន្តធុនធំម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3C-3946 បើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នអ្នកបើកបររត់គេចខ្លួនបាត់ ចំណែកជនរងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ រីឯវត្ថុតាងរថយន្តទាំងពីរគ្រឿងកំពុងចាត់ចែងតាមនីតិវិធី៕

pur pur2 pur1

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print