រដ្ឋសភាបើកសម័យប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាខ្លះ នៃច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៥ បន្ត ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកនេះ មាន ២មាត្រា។ ដោយមានលោកស្រី និន សាផុន ប្រធានគណៈកម្មការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នកអានលទ្ធផលនៃការពិនិត្យនិងសិក្សា សេចក្តីព្រាងច្បាប់ជូនអង្គសភា។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥។ ការស្នើសុំធ្វើវិសោធនកម្ម មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលគូសបញ្ជាក់ក្នុងសេចក្តីថ្លែងហេតុថា ព្រះរាជាណាចក្រកម្ពុជាបានកំពុងរីកចម្រើនលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាអាទិ៍ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក កំពង់ផែ និងផ្លូវអាកាសដែលបង្កើតជាប្រព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាគ្នាដ៏មានសក្តានុពលក្នុងប្រទេស និងតំបន់ ហើយបានរុញច្រានសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារឲ្យមានការរីកចម្រើនគួរជាទីមោទនៈ។

តែចាប់តំាងពីពេលផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦មក ឃើញថានៅមានការខ្វះចន្លោះលើបញ្ហាជាក់ស្តែងមួយចំនួន ក្នុងការអនុវត្តហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់រួមមាន ជាអាទិ៍ សេចក្តីសម្រេចលេខ០២ សសរ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការលុបចោលបណ្ណបើកបរប្រទេសក១ និងសេចក្តីជូនដំណឹងលេខ ០០២/១៦ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ស្តីពីការអនុញ្ញាតឲ្យចុះបញ្ជីយានយន្តគ្រប់ប្រភេទដើម្បីផ្តល់ភាពស្របច្បាប់ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាដើម ដើម្បីឈានទៅដល់ការធ្វើវិសោធនកម្មច្បាប់ឲ្យបានសមស្រប។ ផ្អែកតាមតម្រូវការចំបាច់ ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជា សេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ដើម្បីបំពេញបន្ថែមចំណុចខ្វះខាត ដោយត្រូវធ្វើវិសោធនកម្មចំនួន ៩មាត្រា។

រដ្ឋសភាបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នេះ តាមនីតិវិធី ដោយមានវត្តមានសមាជិករដ្ឋសភា ចូលរួមពេលផ្តើមសម័យប្រជុំចំនួន៩២រូប៕

pp pp1 pp2 pp3

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print