យន្តហោះយោធារុស្ស៊ីធ្លាក់ដោយសារតែបក្សីជាប់នៅម៉ាស៊ីន

ចែករំលែក៖

យន្តហោះយោធារុស្ស៊ីធ្លាក់កាលពីថ្ងៃទី២៥ ខែធ្នូ នៅសមុទ្រខ្មៅ អាចបណ្តាល មកពីបក្សីមួយក្បាល ឬច្រើនក្បាលជាប់ គាំងក្នុងម៉ាស៊ីនពេលហោះហើរ។

ក្រុមអ្នកស្រាវជ្រាវកំពុងតែត្រួតពិនិត្យ ទៅលើហេតុផលធ្វើឲ្យយន្តហោះយោធា Tu-154 ធ្លាក់ នៅសមុទ្រខ្មៅ។ សារព័ត៌ មាន Interfax បានឲ្យដឹងថាយន្តហោះ អាចហោះបុកចំហ្វូងបក្សីបន្លាស់ទីនៅជិតអាកាសយានដ្ឋានអន្តរជាតិទីក្រុង sochi ជាទីកន្លែងយន្តហោះចាប់ផ្តើមហោះហើរ។

តាមការសន្និដ្ឋាន«អាចមានសត្វបក្សី មួយក្បាលចូលក្នុងម៉ាស៊ីន។ ក្រៅពីនេះ ក្រុមអ្នកស្រាវជ្រាវក៏បានសង្ស័យទៅលើ បច្ចេកទេស និងគុណភាពនៃថាមពល អាចបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង»។

ទាំងនេះគ្រាន់តែជាការសន្និដ្ឋានជំហាន ដំបូងតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវរុស្ស៊ី នឹងបើកការស្រាវជ្រាវលំអិតពីគ្រោះថ្នាក់យន្តហោះខាងលើ។ គណៈកម្មាធិការស្រាវ ជ្រាវរុស្ស៊ីកំពុងត្រួតពិនិត្យនិងសួរចម្លើយ អ្នករៀបចំដល់ការហោះហើររបស់យន្តហោះ Tu-154។
យន្តហោះយោធា Tu-154បានហោះ ហើរចេញពីអាកាសយានដ្ឋាន Abler ទី ក្រុង Sochi ដោយដឹកអ្នកដំណើរ៩២នាក់ក្នុងនោះមានក្រុមមន្រ្តីយោធា ៦៤នាក់ ទៅចូលរួមនៅក្នុងកម្មវិធីចូលឆ្នាំថ្មីនៅ ទីតាំងទ័ពអាកាស Hmeimim ក្នុងតំបន់ Latakis ប្រទេសស៊ីរី ក៏ស្រាបតែជួបគ្រោះថ្នាក់នៅសមុទ្រខ្មៅតែម្តងបណ្តាលឲ្យអ្នក ដំណើរ និងក្រុមពហុនិកាស្លាប់ទាំងអស់។

យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើ បានដំណើរការហោះហើរជាង៣០ឆ្នាំមកហើយ និងបើកបរដោយអាកាសយានិក មានបទពិសោធន៍ហោះហើរជាច្រើនឆ្នាំ។ យន្តហោះខាងលើទើបតែជួសជុលជា ប្រចាំនៅក្នុងខែកញ្ញា។

ពលរដ្ឋរុស្ស៊ីជាច្រើនបានទៅកាន់កម្រង ផ្កាកាន់ទុក្ខជនរងគ្រោះធ្លាក់យន្តហោះខាងលើ។ នេះជាទុក្ខក្រៀមក្រំសម្រាប់ពលរដ្ឋ រុស្ស៊ីជាលើកទីពីរក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងឆ្នាំ២០១៦នេះ។ កន្លងមកអគ្គរដ្ឋទូត រុស្ស៊ីប្រចាំនៅប្រទេសទួរគីរងការបាញ់ សម្លាប់ពេលថ្លែងសុន្ទរកថា៕

air-russi-2 air-russi-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print