ជាងតខ្សែភ្លើងជនជាតិវៀតណាមម្នាក់តភ្លើងខុសបច្ចេកទេស ឆក់ស្លាប់មួយរំពិច

ចែករំលែក៖

ភ្នំពេញ៖ ជាងតភ្លើងជាជនជាតិវៀតណាមម្នាក់ត្រូវបានស្លាប់ភ្លាមៗខណៈកំពុងតខ្សែភ្លើងក្នុងផ្ទះខុសបច្ចកទេសបណ្តាលឲ្យឆក់ស្លាប់នៅកន្លែងកើតហេតុកាលពីវេលាម៉ោង៧និង៥៦នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្នុងផ្ទះឈ្មោះ ម៉ក់ អុឹង ភេទស្រី អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះជួលមុខរបរលក់កាហ្វេប្តីឈ្មោះ ជាង ហឿន អាយុ៥៦ឆ្នាំ ជាអ្នកម៉ៅការសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់-ខណ្ឌព្រែកព្នៅ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេេលកើតហេតុគឺជនរងគ្រោះបានកំពុងធ្វើការតប្រព័ន្ធខ្សែភ្លើងចូលក្នុងផ្ទះកើតហេតុដែលទើបសាងសង់ថ្មី សង្ស័យមានលក្ខណៈខុសបច្ចេកទេសទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង។

តាមសាក្សីជាម្ចាស់ផ្ទះជួលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អាង សំអាន អាយុជាង៣០ ឆ្នាំ ជនជាតិវៀតណាម (ស្លាប់) ក្រោយពេលកើតហេតុគេបានហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះដើម្បីយកទៅសង្គ្រោះផងដែរតែជាអកុសលជនរងគ្រោះបានបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

តាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងពីប្រជាពលរដ្ឋថាមានករណីឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ភ្លាមៗនោះ សមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះចុះទៅដល់កន្លែងកើតហេតុពិនិត្យធ្វើកោសលវិច័យឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

img-20161227-wa0062 img-20161227-wa0074 img-20161227-wa0080 img-20161227-wa0072 img-20161227-wa0064

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print