វេទិការផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តជាមួយកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីពាក់ព័ន្ធជុំវិញខេត្តនឹងប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តមម៉ុម សារឿនអភិបាលនៃគណ:អភិបាលខេត្ត នឹងឯកឧត្តមញ៉ែម សាម៉នប្រធានក្រុមប្រឹក្សាខេត្តអញ្ចើញជាអធិបតីក្នុងអង្គពិធីទាំងមូលនឹងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធជុំវិញខេត្តនឹងស្រុក គោលបំណងដោះស្រាយរាល់បញ្ហារបស់ពលរដ្ឋ នឹងទុបស្កាត់រាល់បទល្មើសទាំងឡាយកើតមានក្នុងមូលដ្ឋាន ស្ថិតក្នុងវត្តពោធិជ័យ ឃុំសេកង់ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៦ ។

ឯកឧត្តមញ៉ែម សាម៉នប្រធានក្រុមប្រឹក្សាខេត្តបានអានសន្ទរ:កថាទាំងស្រុងក្នុងអង្គមេទិញដើម្បីបើកកម្មវិធី នឹងជំរាបសួរសុខទុកដល់អ៊ុំពូមីងបងប្អូនប្រជាពលរដ្ឋក្នុងអង្គមេទិញទាំងមូល ហើយឲ្យភាពស្និតស្នាលរវាងរាស្ត្រនឹងមន្ត្រីរាជការអាជ្ញាធរ ដើម្បីភូមិឃុំមានសុវត្ថភាពនឹងជៀសឲ្យឆ្ងាយពីគ្រឿងញ៉ៀន អភិបាលកិច្ចល្អកែទម្រង់ស៊ីជម្រៅ ក្រោមការដឹកនាំដ៍ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានលើកយកអភិបាលកិច្ចនឹងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យប្រាំបួនចំណុចដូចជា ៖ ១.គ្មានសកម្មភាព លួច ឆក់ប្លន់ប្រដាប់អាវុធគ្រប់ប្រភេទ ២.គ្មានការដាំដុះ ឬផល្លិតចែកចាយ ជួញដូរនៅសារធាតុញៀន ៣.គ្មានអំពើ អណាចារ ការជួញដូរស្ត្រីឬកុមារ នឹងហឹង្សារក្នុងគ្រួសារ ៤.គ្មានក្មេងទំនើង ៥.គ្មានល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ៦.គ្មានគ្រោះថ្នាក់ចរាចរណ៍ ៧.គ្មានគ្រោះថ្នាក់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៨.ឲ្យមានវិធានការក្របគ្រង ទុបស្កាត់គ្រោះមហន្តរាយឲ្យមានប្រសិទ្ធភាព ៩.គ្មានការត្រួតពិនិត្យខុសច្បាប់នឹងមតិផ្តាំផ្ញើដល់មន្ត្រីអនុវត្តន៍ច្បាប់ដើម្បីគ្រើនរំលឹកកុំឲ្យស្ពឹកស្រពន់រាល់មានបទល្មើសទាំងកើតមានក្នុងមូលដ្ឋាន ។

ក្នងឱកាសនោះផងដែរបងប្អូនប្រជាពលរដ្ឋ ក៏បានសំដែងនូវការត្រេកអរនឹងកក់ក្តៅដល់ឯកឧត្តមអភិបាលនៃគណ: អភិបាលខេត្តនឹងប្រធានក្រុមប្រឹក្សាខេត្តដែល បានផ្តល់នៅភាពស្និទ្ធស្នាលនឹងរឹទ្ធបន្តឹងច្បាប់ដើម្បីឲ្យភូមិឃុំមានសុវត្ថិ ភាព នឹងដោះស្រាយរាល់បញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ពួគគាត់ ៕  ដោយ! មាស សុផាត

...

5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print